នៅក្នុងឯកសារយោងដែលមានន័យបញ្ឆិតបញ្ឆៀងមួយទៅនឹងដំណើរការក្ដីប្រឆាំងនឹង មហាសេដ្ឋីជំនួញ អ៊ុយក្រែនក្នាក់ ប្រធានាធបតីអ៊ុយក្រែន លោកវ៉្លូឌីមៀ ហ្សេលិនស្គី បានអរគុណអង្គភាពអនុវត្ដន៍ច្បាប់កាលពីថ្ងៃសៅរ៍ ចំពោះការដោះស្រាយរបស់ពួកគេនៅក្នុងការនាំយករឿងក្ដីដ៍យូរនេះ ទៅស្វែករកយុត្ដិធម៌។

ទីភ្នាក់ងាសន្ដិសុខដ៍សំខាន់មួយរបស់អ៊ុយក្រែនបានចោទប្រកាន់មហាសេដ្ឋី ល័រ កូឡូម៉យស្គី ពីបទក្លែងបន្លំ និងសម្អាតប្រាក់កាលពីថ្ងៃសៅរ៍ ដោយបានហៅអ្នកជំនួញដ៏សំខាន់រូបនេះ នៅក្នុងចំណោមអ្នកជំនួញជាច្រើននាក់ក្នុងប្រទេសថា ជនសង្ស័យម្នាក់នៅក្នុងការស៊ើអង្កេតបទឧក្រិដ្ឋ។
សកម្មភាពប្រឆាំងនឹងលោកកូឡូម៉យស្គី ដែលជាអ្នកមានបំផុតម្នាក់ក្នុងចំណោមអ្នកមានបំផុតជាច្រើននាក់ ក្នុងប្រទេសអ៊ុយក្រែន និងជាអ្នកធ្លាប់គាំទ្រលោកហ្សេលិនស្គី នៅក្នុងការបោះឆ្នោតក្នុងឆ្នាំ២០២៩ បានធ្វើឡើងខណៈដែលក្រុងគីវ កំពុងព្យាយាមធ្វើឲ្យមានសញ្ញារីកចំរើននៅក្នុងអំឡុង បង្រ្កាបអំពើពុករលួយក្នុងប្រទេសដែលកំពុងមានសង្រ្គាមនោះ៕អត្ថបទ មករា
