ការតវ៉ាដ៏ធំបានផ្ទុះឡើងនៅកូរ៉េខាងត្បូង ប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុន

2023/09/03 10:57:04 pm        559

បាតុកររាប់ម៉ឺននាក់ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅថ្ងៃចុងសប្ដាហ៍នេះ ដោយចូលរួមជាមួយក្រុមបរិស្ថាន និងសង្គម ដែលបានប្រមូលផ្តុំគ្នាជាបន្តបន្ទាប់​អស់រយៈពេលជាង​មួយសប្តាហ៍ ប្រឆាំងចំពោះការបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលត្រូវបាន​បំផ្លាញជាបន្តបន្ទាប់របស់ជប៉ុនចូលទៅក្នុងសមុទ្រពីរោងចក្រថាមពលនុយក្លេអ៊ែរដៃអ៊ីឈិ។

នៅកណ្តាលទីក្រុងសេអ៊ូល ក្រុមអ្នកនេសាទ និងអ្នកនយោបាយបានប្រមូលផ្តុំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រដ្ឋាភិបាលជប៉ុន ដោយចាត់ទុកពួកគេថាជាមនុស្សអាត្មានិយម។ ក្រុមអ្នកតវ៉ាក៏បានរិះគន់របស់ពួកគេចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ផងដែរ ដោយចោទប្រកាន់ថាបានប្រកាន់ជំហរមិនទទួលខុសត្រូវដោយអនុញ្ញាតឲ្យបញ្ចេញទឹកសំណល់មានសារធាតុវិទ្យុសកម្ម។

អ្នកតវ៉ាម្នាក់ឈ្មោះ គីម ស៊ូដុង (Kim Soo-dong) បាននិយាយថា "តើពួកគេអាចមើលរំលងការខូចខាតដល់សត្វសមុទ្រ និងបរិស្ថានសមុទ្រដោយរបៀបណា? គ្មានបញ្ហាអីទេ ទោះបីជាពុំបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ឬ ? ផែនដីនេះពុំមែនជារបស់យើងតែម្នាក់ឯងនោះទេ។យើងទាំងអស់គ្នា បានផ្សាផ្ជាប់ទៅនឹង ប្រព័ន្ធអេកូឡូស៊ី។

នៅក្នុងការស្ទង់មតិមួយដែលបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីមនុស្សពេញវ័យចំនួន ១.០០០ នាក់ ហើយបានសន្និដ្ឋានកាលពីថ្ងៃពុធ ជាង ៧០ ភាគរយនៃប្រជាជនកូរ៉េខាងត្បូងបានជំទាស់យ៉ាងដាច់ណាត់ចំពោះការបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែររបស់ប្រទេសជប៉ុនចូលទៅក្នុងមហាសមុទ្រ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានរក្សាជំហរអព្យាក្រឹត ដោយមិនបង្ហាញការគាំទ្រ ឬប្រឆាំងប្រឆាំងនឹងការបង្ហូរសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។

ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកសំណល់មានសារធាតុវិទ្យុសកម្មដំបូងគេទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី ២៤ ខែសីហាថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm