ភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយព្យុះ បង្កឲ្យមានទឹកជំនន់ទូទាំងភាគខាងជើង និងខាងលិចរបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចុងសប្ដាហ៍នេះ បន្ទាប់ពីរលកកម្ដៅជាបន្តបន្ទាប់បានដុតរោលប្រទេសនេះ ពេញមួយរដូវក្ដៅ។

បន្ទាប់ពីសីតុណ្ហភាពហក់ឡើងខ្ពស់កាលពីខែសីហា ប្រទេសនេះ បានរងគ្រោះភ្លៀងធ្លាក់ខ្លាំង ដែល ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET និយាយថា គេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃចន្ទទី៤កញ្ញា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ខណៈពេលចុះទៅក្នុងជ្រោះហ្គ័រហ្គូល( Gorgol) ក្នុងតំបន់ អារ៉ាហ្គិន( Aragon) ដែលត្រូវបានវាយប្រហារដោយព្យុះ៕