ក្រុមការងារចុះមូលដ្ឋាន ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអភិវឌ្ឍភូមិឃុំ

2023/09/03 11:57:13 pm        615

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងក្រុមការងារ បានប្ដេជាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកាអភិវឌ្ឍភូមិឃុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្នុងពិធីបរិភោគអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទូទាំងឃុំព្រះផុស ដោយមាន​ការ​ចូលរួមពីសំណាក់លោកជំទាវបណ្ឌិត សុត សុវណ្ណដា អនុប្រធានក្រុមកាងារ និងក្រុមការងារ រួមទាំង​ប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ និងជូនលិខិតថ្លែងអំណរគុណដល់​ក្រុមការងារ​ចុះជួយឃុំ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ​ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត អាណត្តិទី៧ និងបោះជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលជ័យជំនះសារជាថ្មី ក្នុងសំឡេងឆ្នោតដ៏ច្រើនលើសលុប ។

ឯកឧត្តមប្រធានក្រុមការងារ បានបន្តថា ការទទួលបាននូវជ័យជំនះរបស់គណបក្ស​ប្រជាជន​កម្ពុជានេះ បានបង្ហាញពីការផ្ដល់យុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋ និងគាំទ្រថែរក្សាសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន​បន្ថែមទៀត ។ ជាពិសេសប្រជាពលរដ្ឋទទួលបានរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ឥស្សរជន​ឆ្នើម​បន្តវេនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង នឹងខិតខំបន្តចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី អភិវឌ្ឍន៍​សមិទ្ធផលផ្សេងៗមូលដ្ឋានឲ្យកាន់តែរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍របស់​ប្រជាពលរដ្ឋ ។

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ​ក៏បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតអំពីការ​យកចិត្តទុក​ដាក់ខ្ពស់​ របស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់​ និង​ការចុះជាប់ជាមួយប្រពលរដ្ឋ ដូច្នេះ ​សូម​ប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ ​និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុថែ​រក្សា​សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា ៕អត្ថបទ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm