តើពិភពលោកទាំងមូលកំណត់និយមន័យ ភាពមានការងារធ្វើ​ ឬគ្មានការងារធ្វើយ៉ាងដូចម្តេច?

2023/09/04 03:41:29 am        834

ភ្នំពេញ៖ អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ(ILO) បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ​ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា ឬកំពុងទទួលបានការបណ្តុះបណ្តាល ឬក្នុងពេលលំហែរមាតុភាពក្តីក៏ចាត់ទុកថាមានការងារដែរ។ 

និយាយជារួមអង្គការអន្តរជាតិទាំងនេះ ឱ្យនិយមន័យយ៉ាងសាមញ្ញថា អ្នករត់មូតូកង់បី អ្នករត់ស៊ីក្លូ ឬអ្នកលក់នុំចំណី អ្នកស្រែចំការ ឬធ្វើរបរកសិកម្មផ្សេងៗ ឱ្យតែធ្លាប់ធ្វើការបាន៧ថ្ងៃក្នុងមួយខែក៏សុទ្ធតែរាប់អ្នកមានការងារទាំងអស់។ នេះគឺជាអត្ថន័យដែលកំណត់ជាសកល ហើយត្រូវបានយកជានិយាមវាស់វែងរកភាគរយនៃអ្នកមានការងារធ្វើ ឬអត់មានការងារធ្វើ។ 

ដោយឡែកនិយមន័យនៃអ្នកអត់មានការងរធ្វើវិញគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែលមិនមានការងារ និង កំពុងស្វែងរកការងារ និង អាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។ និយមន័យនេះ គឺត្រូវបានកំណត់ជាសកល និងអន្តរជាតិដែលគ្រប់គ្នាទទួលស្គាល់។ 

យោងតាមនិយមន័យខាងលើនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជាជាទូទៅតែងមានចំនួនអត្រា​អ្នកអត់ការងារធ្វើទាប ដោយប្រជាជនភាគច្រើនបំផុតមានការងារធ្វើ ដែលអាចជាការងារក្នុងវិស័យកសិកម្ម ឬការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ តាមនិយមន័យនេះ ទិន្នន័យដែលបានទាញចេញពីអង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបប្រមាណ ១% ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះ គឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវជាដើម។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះ អង្គការ ILO បានប៉ាន់ស្មានថាប្រទេសកម្ពុជា មានអត្រាអ្នកអត់ការងារធ្វើប្រមាណ ០,៣% ប៉ុណ្ណោះ។ 

និយមន័យនេះ ត្រូវបានសកលនៅទូទាំងពិភពលោកប្រើប្រាស់ដើម្បីប្រមូលទិន្នន័យ និងផលិតស្ថិតិទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ ហើយគ្មានប្រទេសណាមួយ រួមទាំងកម្ពុជាផង អាចផ្លាស់ប្តូរនិយមន័យនេះបានឡើយ។ 

ខាងក្រោមនេះ មានភ្ជាប់ពីរបៀបគណនាពីចំនួនអ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ រួមទាំងស្ថិតិនៃភាពមានការងារធ្វើរបស់កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។ 

 

ទី១. របៀបគណនា អត្រាអ្នកមានការងារធ្វើ (%) = ចំនួនអ្នកមានការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%

ទី២. របៀបគណនា អត្រាអ្នកអត់ការងារធ្វើ (%) = ចំនួនអ្នកអត់ការងារធ្វើ / (ចំនួនអ្នកមានការងារធ្វើ + ចំនួនអ្នកអត់ការងារធ្វើ) x 100%

តារាងទី១៖ អត្រាអ្នកអត់ការងារធ្វើតាមបណ្តាប្រទេស និងក្រុមប្រទេសមួយចំនួនឆ្នាំ ២០១៩-២០២៣ (ប៉ាន់ស្មាន)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm