អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលិនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យថាលោកបានសម្រេចចិត្តបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក អូឡេស្គី រ៉េស្នីកូវ( Oleksii Reznikov)ចេញពីតំណែង ហើយនឹងស្នើសុំសភានៅសប្តាហ៍នេះឱ្យជំនួសតំណែងលោក ដោយ លោក រ៉េស្ទឹម អ៊ូម៉េរូវ (Rustem Umerov) ប្រធានមូលនិធិគោលនយោបាយជនភាវូបនីយកម្មដ៏សំខាន់របស់អ៊ុយក្រែន។
សេចក្តីប្រកាសដែលបានធ្វើឡើងនៅក្នុងសុន្ទរកថាជាវីដេអូពេលយប់របស់លោកទៅកាន់ប្រជាជាតិរបស់ខ្លួន ជាដំណាក់កាលដែលមានភាពរង្គោះរង្គើដ៏ធំបំផុតនៃការបង្កើតវិស័យការពារជាតិរបស់អ៊ុយក្រែនក្នុងអំឡុងពេលសង្រ្គាមដែលបានចាប់ផ្តើមដោយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
លោក រ៉េស្នីកូវ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បានជួយធានាបាននូវជំនួយយោធាលោកខាងលិចរាប់ពាន់លានដុល្លារដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសមរភូមិសង្រ្គាមទប់ទល់ប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានជាប់គាំងដោយការចោទប្រកាន់អំពើពុករលួយជុំវិញក្រសួងរបស់លោក ដែលលោក បានហៅថាជាការលាបពណ៌។
លោក Zelensky បាននិយាយថា ខ្ញុំបានសម្រេចចិត្តដាក់ជំនួសតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន។លោកអូឡេស្គី រ៉េស្នីកូវ បានឆ្លងកាត់រយៈពេលជាង ៥៥០ ថ្ងៃនៃសង្គ្រាមទ្រង់ទ្រាយធំ។
ខ្ញុំជឿថាក្រសួងត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ផ្សេងទៀតនៃអន្តរកម្មជាមួយទាំងយោធា ទាំងសង្គមទាំងមូល។
ការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិត្រូវតែអនុម័តដោយសភា ប៉ុន្តែទំនងជាត្រូវបានគាំទ្រដោយសមាជិកសភាភាគច្រើននៅក្នុង ក្រុមប្រឹក្សាជាន់ខ្ពស់វ៉ើកូវណា រ៉ាដា (Verkhovna Rada) លោក ។ Zelensky បាននិយាយថារូបលោករំពឹងថាសភានឹងអនុម័តការតែងតាំង លោក អ៊ូមេរូវ ជារដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន៕

