អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីអាទិត្យទី៣ខែកញ្ញា ថា រូបលោកខកចិត្តដែលលោកប្រធានាធិបតីចិន Xi Jinping នឹងមិនចូលរួមជំនួបកំពូលក្រុមមេដឹកនាំ G20 នៅប្រទេសឥណ្ឌា ប៉ុន្តែ បានបន្តថា លោកនឹងស្វះស្វែងជួបលោក Xi ។
លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងតំបន់ឆ្នេររ៉េហូបូត រដ្ឋដេឡាវ៉ែ(Delaware) ដោយពុំបានបញ្ជាក់ឲ្យច្បាស់លាស់ថា ខ្ញុំខកចិត្ត ប៉ុន្តែខ្ញុំនឹងមិនបានជួបលោកទេ។
លោក Biden នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៧ដល់១០ ខែកញ្ញានេះ សម្រាប់ការចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 ក្រោយដំណើរទៅកាន់ប្រទេសវៀតណាម ខណៈរដ្ឋបាលរបស់លោកស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។
ប្រភពនានាដែលបានដឹងពីដំណឹងនេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក Xi ទំនង មិនចូលរួមកិច្ចប្រជុំកំពូលនេះទេ ហើយ គេរំពឹងថាលោកនាយករដ្ឋមន្ត្រីចិន លីឈាង(Li Qiang)នឹងដំណាងឲ្យទីក្រុងប៉េកាំង នៅជំនួបក្នុងទីក្រុង New Delhi ។
មេដឹកនាំទាំង២បានជួបគ្នាចុងក្រោយនៅកិច្ចប្រជុំកំពូលមួយក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ។
លោក Xi ធ្លាប់បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំនោះ ប៉ុន្តែក្រសួងការបរទេសរបស់ចិន នឹងពុំបញ្ជាក់ពីការចូលរួមរបស់លោកទេ នៅពេលអ្នកព័ត៌មានសួរនៅសន្និសីទសាព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ៕

