កូរ៉េខាងជើង៖ អ្នករាយការណ៍ពិសេសរបស់UNទទួលបន្ទុកសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយមន្ត្រីក្រុងសេអ៊ូល និងអ្នករត់ចោលស្រុកពីរបបផ្តាច់ការនេះ។
អ្នកស្រី Elizabeth Salmon ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងសេអ៊ូលនៅថ្ងៃចន្ទសម្រាប់ការស្នាក់នៅរយៈពេល៩ថ្ងៃ ដើម្បីជួបជាមួយមន្ត្រីបរទេស បង្រួបបង្រួម និងយុត្តិធម៌ ក៏ដូចជាអ្នករត់ចោលស្រុកកូរ៉េខាងជើង និងក្រុមសិទ្ធិមនុស្ស នេះបើយោងតាមក្រសួងការបរទេស។
អ្នកស្រី ក៏គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី១២ ខែកញ្ញាដែរ។
អ្នករាយការណ៍ពិសេសរូបនេះ នឹងបញ្ជូនរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើងទៅកាន់អង្គការសហប្រជាជាតិ ដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ច នៅសប្តាហ៍នេះ។
មុខតំណែងអ្នករាយការណ៍ពិសេសនេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ ដើម្បីស៊ើបអង្កេត និងរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស និងមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងរបបផ្តាច់ការនេះ ដោយយោងលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕

