នីហ្សេ៖ ពលរដ្ឋនីហ្សេរាប់រយនាក់ បានច្រៀង និងរាំ ខណៈពួកគេបានបន្តអង្គុយតវ៉ាចូលដល់យប់ទី២ កាលពីថ្ងៃអាទិត្យទី៣ខែកញ្ញា នៅមូលដ្ឋានទ័ពបារាំងនៅក្នុងរដ្ឋធានីញ៉ាម៉េ (Niamey)។
ការអង្គុយតវ៉ានេះ កើតឡើងបន្ទាប់ពីការតវ៉ាដ៏ធំទាមទារឱ្យមានការដកកងទ័ពបារាំង ជាលទ្ធផលនៃរដ្ឋប្រហារយោធាដ៏ពេញនិយមដែលទីក្រុងប៉ារីសបដិសេធមិនទទួលស្គាល់។
រដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា ដែលជារដ្ឋប្រហារមួយក្នុងចំណោមរដ្ឋប្រហារចំនួន៨ នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ ២០២០ បានធ្វើឲ្យមហាអំណាចពិភពលោកព្រួយបារម្ភអំពីការផ្លាស់ប្តូរទៅជាការគ្រប់គ្រងដោយយោធានៅទូទាំងតំបន់។ការប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺប្រទេសបារាំងដែលឥទ្ធិពលលើអតីតអាណានិគមរបស់ខ្លួនបានធ្លាក់ចុះនៅអាហ្វ្រិកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កងកម្លាំងរបស់ខ្លួនត្រូវបានបណ្តេញចេញពីប្រទេសជិតខាងរបស់ម៉ាលី និងបួគីណាហ្វាសូ ចាប់តាំងពីមានរដ្ឋប្រហារនៅក្នុងប្រទេសទាំងនោះ ដោយកាត់បន្ថយការត្រួតពិនិត្យរបស់ខ្លួនលើការប្រយុទ្ធទូទាំងតំបន់ ដើម្បីយកឈ្នះលើក្រុមបះបោរអ៊ីស្លាមនិយម។
សកម្មភាពប្រឆាំងប្រទេសបារាំង បានកើនឡើង ចាប់តាំងពីរដ្ឋប្រហារមក ប៉ុន្តែ បានរំជួបរំជួបបន្ថែមទៀត កាលពីសប្ដាហ៍មុន នៅពេលប្រទេសបារាំងមិនអើពើទៅនឹងបញ្ជារបស់របបសឹក តម្រូវឲ្យឯកអគ្គរដ្ឋទូតចាកចេញពីប្រទេសនវ ។ នីហ្សេ ក៏បានកាត់ផ្ដាច់ការសម្របសម្រួលខាងយោធាជាមួយកងកម្លាំងរបស់ប្រទេសបារាំង៕

