កីឡាករវាយកូនគោលស៊ុយអែត Ludvig Aberg បានដណ្តើមយកជើងឯក DP World Tour ជាលើកដំបូងក្នុងអាជីព បន្ទាប់ពីឈ្នះការប្រកួត European Masters ដែលរៀបចំនៅ Crans-Montana ប្រទេសស្វ៊ីស។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះធ្វើបាន ៤ Birdies ជាប់គ្នានៅឡូទី ១៤ ដើម្បីបញ្ចប់ការប្រកួតជាមួយ ៦ អាន់ឌើផា និងសរុបរួម ១៩ អាន់ឌើផា ឈ្នះអ្នកលេខ ២ មិត្តរួមជាតិស៊ុយអែត Alexander Bjork ដែលមាន ១៧ អាន់ឌើផា។
ចំណែកឯកីឡាករអង់គ្លេស Matt Fitzpatrick បានក្រឡាប់ចាកនៅថ្ងៃចុងក្រោយ បន្ទាប់ពីចាប់ផ្តើមថ្ងៃចុងក្រោយជាមួយនឹងការនាំមុខ ២ ស្ត្រូក តែធ្វើមិនបានល្អដោយបញ្ចប់ថ្ងៃចុងក្រោយត្រឹម ១ អាន់ឌើផា និងសរុបរួម ១៦ អាន់ឌើផា ធ្លាក់ទៅឈរលេខ ៣ រួមជាមួយកីឡាករស្កុតឡេន Connor Syme។
យ៉ាងណាក្តី Matt Fitzpatrick ធ្វើបានគ្រប់គ្រាន់ហើយដើម្បីកៅអី Ryder Cup រួមជាមួយកីឡាករស្កុតឡេន Robert MacIntyre៕ អត្ថបទ៖នាង សុភាវុធ


