ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចូលរួម​សន្និសីទ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រង់កូហ្វូន​ពិភាក្សា​ពី​ការពិនិត្យ​ធម្មនុញ្ញភាព​

2021/05/26 05:12:21 pm        198

​ភ្នំពេញ៖ ឯកឧត្ដម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ចូលរួម​សន្និសីទ​លើក​ទី​៩​ នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន ដើម្បី​ពិភាក្សា​លើ​ការ​ដោះស្រាយ​វិវាទ​ការបោះឆ្នោត និង​ការពិនិត្យ​ធម្មនុញ្ញភាព​។​

​ឯកឧត្តម​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចូលរួម​សន្និសីទ​ប្រធាន​ស្ថាប័ន​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) លើក​ទី​៩ ស្តីពី​សហសេវិក​ភាព តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខន់​ហ្វេ​រិ​ន​។

សន្និសីទ​នេះ​ មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន តុលាការ​ធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ស្ថាប័ន​ប្រហាក់ប្រហែល ព្រមទាំង​សមាជិក​ដៃគូ​នានា សរុប​ចំនួន ៩៣រូប រួមមាន៖ ប្រធាន​តុលាការ​កំពូល​ប្រទេស​កាណាដា និង​ជា​ប្រធាន​សមាគម​ACCF, ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បារាំង និង​អគ្គនាយក​កិច្ចការ​នយោបាយ និង​អភិបាលកិច្ច​ប្រជាធិបតេយ្យ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​។

​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបាន​ជូន​កិត្តិយស​អញ្ជើញ​ធ្វើជា​វាគ្មិន​ទី​១ ក្នុង​កិច្ចពិភាក្សា​តុមូល​ទី​១ ដើម្បី​ពិភាក្សា​ក្រោម​ប្រធានបទ “​ការអនុវត្ត និង វិធីសាស្ត្រ​ពិនិត្យ​ពិភាក្សា​។

ក្នុង​កិច្ចពិភាក្សា​តុមូល​ទី​១​នេះ ឯកឧត្ដម​បណ្ឌិត អ៊ឹម ឈុនលឹម បាន​លើកយក​ប្រធានបទ​ស្តីពី “​លក្ខន្តិកៈ​នៃ​សហសេវិក​ភាព នៃ​ការអនុវត្ត​និង​វិធីសាស្ត្រ​អនុវត្ត​ការងារ នៅក្នុងពេល​ពិនិត្យ ពិភាក្សា​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ដល់​អង្គ​សន្និសីទ ដើម្បី​សិក្សា​ស្វែងយល់​អំពី​បទពិសោធន៍​ពិសេស​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា នៅក្នុង​ការពិនិត្យ​ពិភាក្សា​និង​វិធីសាស្ត្រ​អនុវត្ត​ការងារ​ជាក់ស្តែង​។​

​សូម​ជម្រាបជូន​ថា នៅ​រៀងរាល់​ចន្លោះ​បី​ឆ្នាំ​ម្តង​នៃ​មហាសន្និបាត​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន ACCF សមាគម​ត្រូវ​រៀបចំ​សន្និសីទ​ប្រធាន​ស្ថាប័ន​ នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន​នេះ ខណៈ​ឆ្នាំនេះ ដោយសារ​បញ្ហា​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ សមាគម​តុលាការ​ធម្មនុញ្ញ ហ្វ្រ​ង់​កូ​ហ្វូ​ន បានសម្រេច​ធ្វើការ​ប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដោយមាន​ការចូលរួម​ពី​គ្រប់​សមាជិកភាព​ទាំងអស់​នៃ​សមាគម​។​

​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) គឺជា​សមាគម​ដែល​ត្រូវបាន​ប្តូរ ឈ្មោះ​នៅក្នុង​ឆ្នាំ​២០១៩ ពី​សមាគម ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៧ ក្រោម​ការផ្តួចផ្តើម​គំនិត​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង ដើម្បី​រឹតចំណង​ទាក់ទង​ក្នុង​សមាជិក​ហ្វ្រ​ង់​កូ​ហ្វូ​ន​។

សមាគម ACCF រហូតមកដល់​ពេលនេះ មាន​សមាជិក​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ តុលាការ​ធម្មនុញ្ញ តុលាការ​កំពូល និង​ស្ថាប័ន​ចំនួន ​៤៨​ប្រទេស មកពី​ទ្វីបអា​ហ្វ្រិ​ច អាមេរិក អឺរ៉ុប និង​អាស៊ី​។ ដោយឡែក​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុ​ជា គឺជា​ស្ថាប័ន​ធម្មនុញ្ញ​តែមួយគត់ មកពី​ទ្វីបអាស៊ី ដែល​ក្លាយជា​សមាជិក​នៃ​សមាគម ACCF តាំងពី​ឆ្នាំ​១៩៩៨ និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ ចាប់ពី​ឆ្នាំ២០១២ រហូតដល់​បច្ចុប្បន្ន​៕ អត្ថបទ​៖ សេក ឧ​ត្ត​ម





































​​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am