អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ Juan Mata បានសំរេចក្នុងផ្លាស់ទៅកាន់ក្លិបជប៉ុន Vissel Kobe នៃក្របខណ្ឌលីគកំពូលជប៉ុន។
កីឡាករវ័យ ៣៥ ឆ្នាំដែលធ្លាប់ចំណាយពេលនៃអាជីពរបស់ខ្លួនជាមួយ Chelsea និង Manchester United នៅទឹកដីអង់គ្លេសរូបនេះ នៅទំនេរពីអាជីពកីឡាករបាល់ទាត់របស់ខ្លួនតាំងពីចាកចេញពីក្លិបទួកគី Galatasaray កាលពីថ្ងៃទី ១ ខែកក្កដា។

មុននឹងចាកចេញនោះ Mata បានជួយ Galatasaray ឈ្នះជើងឯកលីគកំពូលទួកគី តែពេលវេលាលេងបាល់ ១១ នាក់ដំបូងមានកំរិត។
សមិទ្ធផលធំបំផុតរបស់ Juan Mata នៅក្នុងអាជីពគឺឈ្នះជើងឯក World Cup 2010 នៅអាហ្វ្រិកខាងត្បូងជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ មុននឹងបន្តឈ្នះជើងឯក UEFA Champions League ជាមួយតោខៀវ Chelsea នៅឆ្នាំ ២០១៣ ក្រោយផ្លាស់ពី Valencia ក៏ដូចជាឈ្នះជើងឯក Europa League និង FA Cup ជាមួយ Chelsea និង Manchester United៕ អត្ថបទ៖នាង សុភាវុធ
