ឥណ្ឌូនេស៊ី បានទទួលស្គាល់ថាវិបត្តិនៅមីយ៉ាន់ម៉ា បានរារាំងដល់ផែនការអាស៊ានជាច្រើន ក្នុងការធ្វើការឆ្ពោះទៅមុខ។ ទាក់ទងទៅនឹងបញ្ហានេះ អាស៊ាន ត្រូវតែដឹកនាំការស្វែងរកដំណោះស្រាយប្រកប ដោយសន្តិវិធី សម្រាប់សហភាពមីយ៉ាន់ម៉ា។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលមានជាបន្តបន្ទាប់ នៅថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣នេះ ក្នុងទីក្រុងហ្សាកាតា គឺជាឱកាសមួយផ្សេងទៀតសម្រាប់ការស្វែងរកនេះ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បាននិយាយថាអាស៊ាន បានដឹងអំពីផលលំបាកជាច្រើននៅក្នុងតំបន់។ ទោះជាយ៉ាងណា យើងមិនត្រូវបណ្តោយឲ្យបញ្ហាទាំអអស់នេះ ប៉ះពាល់ដល់កិច្ចប្រឹងប្រែងបំពេញការងាររបស់យើងនោះទេនៅក្នុងកិច្ចប្រជុំកំពូល។
លោកស្រីបាននិយាយនៅក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន(AMM) នៅថ្ងៃចន្ទនេះក្នុងទីក្រុងហ្សាកាតា ថា ការសំឡឹងមើលរបស់ពលរដ្ឋរបស់យើងមកលើយើងដើម្បីបញ្ជាក់ថាអាស៊ាននៅតែសំខាន់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿងនៅក្នុងតំបន់។
បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ដែលចាំបាច់ត្រូវដោះស្រាយដោយអាស៊ាន គឺបញ្ហាសហភាពមីយ៉ាន់ម៉ា។ ភាពជាអ្នកដឹកនាំរបស់យើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រសើរដំណោះស្រាយរួមគ្នា ជាមួយអាស៊ាន។
អាស៊ានអាចធ្វើការឆ្ពោះទៅមុខក្នុងល្បឿនពេញលេញប្រសិនបើយើងអាចធានាបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី និងនិរន្តរភាពក្នុងសហភាពមីយ៉ាន់ម៉ា។ ខណៈកិច្ចប្រជុំជាច្រើនរបស់អាស៊ានកាលពីពេលមុន ធ្វើជាប្រធានដោយប្រទេសឥណ្ឌូនេស៊ី សហភាពមីយ៉ាន់ម៉ានៅតែគ្មានអ្នកតំណាងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ កៅអីសម្រាប់អ្នកតំណាងមីយ៉ាន់ម៉ា នៅក្នុងបន្ទប់កិច្ចប្រជុំនេះគឺពុំមាននោះទេ។
