ឯកឧត្តម ចាយ បូរិន អញ្ជើញប្រគេនភត្តសម្តេចសង្ឃ និងព្រះសង្ឃ ចំនួន២៣០អង្គនៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ក្នុងរដូវចូលព្រះវស្សា

2023/09/04 09:41:10 pm        455

ភ្នំពេញ ÷ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកជំទាវ សូ ភត្រា នឹងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញប្រគេនភត្តសម្តេចសង្ឃ នឹងព្រះសង្ឃ ប្រមាណ២៣០ព្រះអង្គ នៅវត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៣នេះ។

ពិធីប្រគេនចង្ហាន់សម្តេចសង្ឃ និងព្រះសង្ឃ នាឱកាសនេះ គឺក្នុងពេលដែលព្រះសង្ឃចូលព្រះវស្សា និងដើម្បីឧទ្ទិសព្រះមហាកុសល ជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ត្រូវជាលោកឪពុកបង្កើតរបស់ឯកឧត្តម ចាយ បូរិន និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់ឋានបរលោកនឹងសូមដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសវិសេសវិសាលនៃពិធីប្រគេនភត្តនេះ មានការយាងនិមន្តដោយខ្ពង់ខ្ពស់ពីសំណាក់សម្តេចសង្ឃទាំង១០ របស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖

១.សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។

២. សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។

៣. សម្ដេចព្រះឧត្តមវង្សា មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា។

៤. សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ។

៥. សម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ សមាជិកថេរសភាព្រះពុទ្ធសាសនា។

៦. សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាព្រះពុទ្ធសាសនា។

៧. សម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភាព្រះពុទ្ធសាសនា។

៨. សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក។

៩. សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន សមាជិកថេរសភាព្រះពុទ្ធសាសនា។

១០.សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាព្រះពុទ្ធសាសនា ។

ក្នុងនោះឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា វិស័យព្រះពុទ្ធសាសនារីកចម្រើនទៅបានដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល តែងតែបានខិតខំ ប្រឹងប្រែងគ្រប់ពេលវេលាសម្រាប់វឌ្ឍនៈភាពនៃប្រទេសកម្ពុជា ជាងនេះទៅទៀត វិស័យអាណាចក្រត្រូវបានរីកចម្រើនស្របគ្នាជាមួយវិស័យពុទ្ធចក្រ ដោយរាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ផ្តល់សិទ្ធសេរីភាពគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ពិសេសគឺការគោរពប្រតិបត្តិជំនឿសាសនារៀងៗខ្លួន។ ជាក់ស្តែងសមិទ្ធផលជាច្រើន ពិសេសការអភិវឌ្ឍទីវត្តអារាមក្នុងសុខសន្តិភាព បានបង្ហាញអំពី កិច្ចខិតខំ ប្រឹងប្រែងរបស់ ប្រមុខនៃរាជរដ្ឋាភិបាលក៏ដូចជាសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm