
ក្រុមអ្នករៀបចំគោលនយោបាយអាហ្រ្វិក ចាប់ផ្តើមកិច្ចប្រជុំកំពូលអាកាសធាតុដ៏សំខាន់មួយ នៅក្នុងប្រទេសកេនយ៉ា នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងប្រែក្លាយទ្វីបនេះឲ្យក្លាយរោងចក្រថាមពលកកើតឡើងវិញដ៏ជឿនលឿន ហើយអំពាវនាវឲ្យមានជំនួយហិរញ្ញវត្ថុអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ ខ្លួន។
ប្រធានាធិបតីកេនយ៉ាលោក វីល្លៀម រូតូ (William Ruto) និយាយថា លោកចង់ឲ្យកិច្ចប្រជុំកំពូលអាកាសធាតុអាហ្រ្វិកជាលើកដំបូង ដើម្បីជួយ «ផ្តល់ដំណោះស្រាយអាហ្រ្វិក» ដល់កិច្ចប្រជុំកំពូលអាកាសធាតុ COP28 ខែវិច្ឆិកា នៅអារ៉ាប់រួមដែលសម្បូរដោយប្រេង ដែលទំនងជានឹងត្រូវបានគ្របដណ្តប់ដោយការធ្វើឲ្យប៉ះទង្គិចដល់ចក្ខុវិស័យសម្រាប់អនាគតថាមពលរបស់ពិភពលោក។
ទ្វីបអាហ្រ្វិក ដែលមានប្រជាជនចំនួន ១,២ពាន់លាននាក់នៅទូទាំងប្រទេសចំនួន៥៤ គឺមានភាពខុសគ្នាផ្នែកនយោបាយ និងសេដ្ឋកិច្ច ហើយសហគមន៍របស់ខ្លួន ស្ថិតក្នុងចំណោមប្រទេស ដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។
ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើកិច្ចប្រជុំកំពូលនេះ អាចប្រមូលផ្តុំមេដឹកនាំមកពីទ្វីបនេះ ដើម្បីកំណត់ចក្ខុវិស័យរួមគ្នានៃការអភិវឌ្ឍបៃតងរបស់ទ្វីបអាហ្រ្វិក នោះវាអាចនឹងធ្វើឲ្យកើតឡើងនូវកិច្ចប្រជុំការទូត និងសេដ្ឋកិច្ចអន្តរជាតិជាបន្តបន្ទាប់ ដែលនាំឲ្យឈានទៅដល់ជំនួបកំពូល COP28 នៅខែវិច្ឆិកា។