មេដឹកនាំអាស៊ាន នឹងជួបគ្នាក្នុងជំនួបកំពូលនៅឥណ្ឌូនេស៊ី ចំពេលមានភាពតានតឹង ជុំវិញផែនទីថ្មីរបស់ចិន

2023/09/05 01:36:35 am        242

មេដឹកនាំអាស៊ីអាគ្នេយ៍ អាចរំពឹងថា នឹងមាននូវសប្តាហ៍ដ៏មមាញឹកមួយ ចាប់ពីថ្ងៃអង្គារ (ទី៥ ខែកញ្ញា) ស្អែកនេះ នៅពេលដែលថ្នាក់ដឹកនាំទាំងនោះ មកជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលរួមមានទាំងវិបត្តិនៅសហភាពមីយ៉ាន់ម៉ា និងបន្ធូរបន្ថយភាពតានតឹង ជុំវិញផែនទីជាតិថ្មីរបស់ប្រទេសចិន ដែលអះអាងសិទ្ធិអធិបតេយ្យភាពលើតំបន់ជម្លោះ នៅសមុទ្រចិនខាងត្បូង។

កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ និងធ្វើជាម្ចាស់ផ្ទះដោយប្រធានប្ដូរវេន គឺប្រទេសឥណ្ឌូនេស៊ី សន្យាថា នឹងផ្តល់ឲ្យមាននូវកិច្ចព្រមព្រៀងនានា ដែលក្នុងនោះរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង និងខ្សែចង្វាក់ផ្គត់ផ្គង់ធន់ សន្តិសុខស្បៀង ហើយនិងសេដ្ឋកិច្ចឌីជីថល និងការទូទាត់ប្រព័ន្ធអេកូ។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ត្រូវបានគេរំពឹងថា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលចំនួន ១២ ក្នុងនោះរួមទាំងកិច្ចប្រជុំពេញអង្គ និងសម្ងាត់នៃកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលអាស៊ានបូកបី ព្រមទាំងកិច្ចប្រជុំទ្វេភាគីចំនួន១៣ ផងដែរ។ ឥណ្ឌូនេស៊ីកំពុងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនដំណើរការនៃការសម្រេច នៅក្នុងប្លុកនេះ ជាពិសេស ក្នុងគ្រាមានវិបត្តិ។ ជាគោលការណ៍មូលដ្ឋាន ការសម្រេចក្នុងប្លុកអាស៊ាន គឺផ្អែកលើការពិគ្រោះ និងការឯកភាព។

យ៉ាងហោចណាស់ រដ្ឋសមាជិកចំនួន៩ ក៏ដូចជាសមាជិកនាពេលអនាគតទីម័រខាងកើត ដែលនឹងត្រូវបានតំណាងដោយនាយករដ្ឋមន្ត្រី លោក Xanana Gusmao ( សាន់ណាណា ហ្គូស្មាវ) ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលនេះ។ របបយោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា នៅតែត្រូវបានហាមឃាត់ពីកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ ហើយប្រហែលជាមិនបញ្ជូនឥស្សរជនមិនពាក់ព័ន្ធនយោបាយមកចូលរួម ដូចនៅក្នុងកិច្ចប្រជុំមុនៗនោះដែរ។ តំណាងកំពូលនៃដៃគូសន្ទនាចំនួន៩ របស់ប្លុកនេះ រួមមានអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris និងនាយករដ្ឋមន្ត្រីចិនលោក Li Qiang ក៏នឹងចូលរួមផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm