
នៅថ្ងៃចន្ទនេះ សម្តេចប៉ាប Francis បានបញ្ចប់ដំណើរយាងទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសម៉ុងហ្គោលី ជាមួយនឹងការយាងឈប់សំចត ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលផ្ទះករុណា(House of Mercy)ដែលជារចនាសម្ព័ន្ធពហុគោលបំណង ដើម្បីផ្តល់ការថែទាំសុខភាពបណ្តោះអាសន្នដល់មនុស្សត្រូវការបំផុតនៅក្នុងរដ្ឋធានីអ៊ូលេនបាទ័រ(Ulaanbaatar) ក៏ដូចជាអ្នកគ្មានផ្ទះសម្បែងរស់នៅ ជនរងគ្រោះដោយសារការរំលោភបំពានក្នុងគ្រួសារ ហើយនិងជនអន្តោប្រវេសន៍ ។
ស្ថិតនៅក្នុងសាលារៀនកែប្រែ និងជាគំនិតរបស់បុព្វជិតកាតូលិកជាន់ខ្ពស់ម៉ុងហ្គោលីដែលជាកាឌីណាល់អ៊ីតាលី លោក Giorgio Marengo មជ្ឈមណ្ឌល House of Mercy ទុកសម្រាប់បម្រើជាមជ្ឈមណ្ឌលសប្បុររសធម៌ សម្របសម្រួលការងាររបស់ស្ថាប័នសាសនាទូតកាតូលិក និងក្រុមស្ម័គ្រចិត្តក្នុងស្រុក ។
គោលបំណងសំខាន់នៃដំណើរយាងទស្សនកិច្ចរយៈពេល ៥ថ្ងៃរបស់សម្តេចប៉ាប គឺការយាងធ្វើដំណើរទៅកាន់សហគមន៍កាតូលិកតូចៗ ប៉ុន្តែមានគោលបំណងធ្វើឲ្យមានចំណាប់អារម្មណ៍អន្តរជាតិផងដែរ ដោយសារតែគោលបំណងរបស់ទ្រង់ចង់ឲ្យមានការចរចាជាមួយប្រទេសជិតខាងចិនលើបញ្ហាសេរីភាពសាសនានៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ ។
ប្រទេសម៉ុងហ្គោលីដែលភាគច្រើននៃពលរដ្ឋរបស់ពួកគេជាពុទ្ធសាសនិកនោះ មានជនកាតូលិកត្រឹមតែ ១.៤៥០នាក់ប៉ុណ្ណោះ នៅក្នុងចំណោមប្រជាពលរដ្ឋ ៣,៣លាននាក់របស់ពួកគេ ៕