បុរាណវិទូដែលទទួលបន្ទុកការស្រាវជ្រាវ បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមបុរាណវិទូប៉េរូ និងជប៉ុន បានរកឃើញសំណល់បុរាណរបស់ទីតាំងនាវចម្បាំងបុព្វបុរសមុនសម័យអេស្ប៉ាញនៃអាណាចក្រអ៊ីនកា ស្ថិតនៅតំបន់ភាគខាងជើងប្រទេសប៉េរូ ។
កំណាយប្រវត្តិសាស្រ្តនៅលើទីតាំងបុរាណវិទ្យា Terlen-La Bomba ស្ថិតក្នុងទីក្រុង Cajamarca បានរកឃើញបន្ទប់បញ្ចុះសព សាកសពមនុស្ស ហើយនិងដង្វាយសេរ៉ាម៉ិករបស់ក្រុមចម្រុះជាតិសាសន៍ជនជាតិភាគតិច ដោយមានវត្ថុបុរាណអាយុកាលចម្លោះពី ៨រយឆ្នាំ ទៅ ១ពាន់ឆ្នាំ មុនគ.ស ។
យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា ទីតាំងនេះ ស្ថិតនៅក្នុងចំណោមការតាំងលំនៅធំបំផុតនៅទីនោះ ដោយមានការពង្រីកភូមិសាស្រ្តលើផ្ទៃដី ២៤ហិចតា ជាទីដែលវប្បធម៌ Sican, Chimu, Wari និង Cajamarca មានការជាប់ពាក់ព័ន្ធគ្នា ។
លោក Shinya Watanabe គឺជាបុរាណវិទូជប៉ុន និយាយថា ទីតាំងបុរាណវិទ្យា Terlen-La Bombaស្ថិតនៅកណ្តាលជ្រលងភ្នំ Jequetepeque ។ ទីតាំងនេះ ស្ថិតនៅក្នុងសម័យកាលអាណាចក្រ Wari មានវត្ថុបុរាណអាយុកាលចម្លោះពី ៨រយឆ្នាំ ទៅ ១ពាន់ឆ្នាំ មុនគ.ស ។
លោកបន្តថា ពួកយើងបានរកឃើញវត្ថុបុរាណសេរ៉ាម៉ិកពីវប្បធម៌ផ្សេងៗគ្នាជាច្រើនរបស់វប្បធម៌ Wari, Sican, Cajamarca និងវប្បធម៌ដទៃទៀត ។ ដូច្នេះហើយទីតាំងនេះ មានលក្ខណៈចម្រុះវប្បធម៌ ៕