
វាមានរយៈពេលច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ុនថាមពល General Electric (GE)របស់សហរដ្ឋអាមេរិក បានបូមធូលី ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមួយនេះ នឹងបូមជាតិពុលកាបូនចេញពីខ្យល់អាកាស ។
ក្រុមហ៊ុន GE បានប្រកាសការសាកល្បងប្រកបដោយជោគជ័យគំរូដើមប្រព័ន្ធចាប់ខ្យល់អាកាសផ្ទាល់(DAC)របស់ពួកគេ ប៉ុន្តែពួកគេមានគម្រោងចាប់ខ្យល់អាកាសទ្រង់ទ្រាយធំជាងនេះនៅក្នុងឆ្នាំ ២០២៤។ បើសិនជាក្រុមហ៊ុនអាចសម្រេចបានដោយជោគជ័យប្រព័ន្ធចាប់ខ្យល់អាកាស DACរបស់ពួកគេពិតមែន វានឹងក្លាយជាអាវុធដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដីក្តៅខ្លាំងជាងមុនរបស់ពួកយើង ។
ប្រព័ន្ធចាប់ខ្យល់អាកាស DAC នឹងប្រើប្រាស់ប្រតិកម្មគីមី ដើម្បីស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតចេញពីខ្យល់អាកាស។ ពេលដែលខ្យល់ធ្វើដំណើរឆ្លងកាត់សារធាតុគីមី វានឹងទាក់យកឧស្ម័នកាបូន ទុកឲ្យមានផ្លូវទៅរបស់ខ្យល់ ។
នៅពេលដែលកាបូនត្រូវបានស្រូបយកចេញពីខ្យល់អាកាសដោយជោគជ័យ និងយកចេញសាធាតុគីមីបង្កឡើងដោយសារកម្តៅ វានឹងអាចជ្រាបចូលជ្រៅក្នុងដីតាមលក្ខណៈភូមិសាស្រ្ត ដោយមិនឃើញមានវាម្តងទៀតឡើយ។ សូមបញ្ជាក់ថា ការផ្តោតសំខាន់លើជាតិពុលកាបូនក្នុងបរិយាកាស បានកើនឡើងចំនួន ៤៧ភាគរយ ចាប់តាំងពីការចាប់ផ្តើមសម័យឧស្សាហកម្ម ៕