
ក្រុមមន្រ្តី និយាយកាលពីថ្ងៃអាទិត្យថា ជប៉ុនបន្តបន្តផ្តល់ប្រាក់កម្ចី ១០០លានដុល្លារ ដើម្បីជួយដល់កំណែទម្រង់វិស័យអគ្គិសិនីប្រទេសហ្សកដានី ដែលជាផ្នែកមួយនៃការគាំទ្ររបស់ទីក្រងតូក្យូ សម្រាប់កំណែទម្រង់ដឹកនាំដោយមូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF) របស់រាជាណាចក្រមួយនេះ ។
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជួបជាមួយសមភាគីហ្សកដានី លោក Ayman Safadi នៅពែលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសហ្សកដានី ។
គួរឲ្យដឹងថា ជប៉ុនស្ថិតនៅក្នុងចំណោមប្រទេសម្ចាស់ជំនួយធំរបស់ហ្សកដានី ដោយពួកគេផ្តល់ប្រាក់កម្ចីជាង ៤ពាន់ដុល្លារ ជាជំនួយ និងការផ្គត់ផ្គង់បច្ចេកទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
ព្រះមហាក្សត្រ Abdullah របស់ហ្សកដានី បានយាងបំពេញទស្សកិច្ចមកកាន់ប្រទេសជប៉ុនកាលពីខែមេសាកន្លងទៅ ជាកន្លែងដែលទ្រង់បានពិភាក្សាលើកញ្ចប់ថវិកាថ្មីនៃជំនួយសេដ្ឋកិច្ច និងជំនួយរបស់ជប៉ុនក្នុងការផ្តល់ហិរញ្ញប្បទានលើរោងចក្របន្សាបទឹកសមុទ្រនៅសមុទ្រក្រហមដើម្បីជួយបញ្ឈប់កង្វះខាតទឹកដ៏រ៉ាំរ៉ៃរបស់ប្រទេសមួយនេះ ។
នៅថ្ងៃចន្ទនេះដែរ លោក Hayashi នឹងបន្តដំណើររបស់លោកទៅកាន់ប្រទេសអេហ្ស៊ីប ហើយបន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ៕