
មន្ត្រីម្នាក់ បាននិយាយថា ប្រទេសបារាំងនៅថ្ងៃចន្ទនេះ នឹងត្រូវទទួលស្ត្រីអាហ្វហ្គានីស្ថាន៥នាក់ ដែលរងការគំរាមកំហែងពីពួកតាលីបង់ បន្ទាប់ពីមានសំណើម្តងហើយម្តងទៀតថា ខ្លួនបង្កើតច្រករបៀងមនុស្សធម៌មួយសម្រាប់ស្ត្រីដែលត្រូវបានហាមមិនឲ្យចេញទៅតាមទីសាធារណៈ។
ចាប់តាំងពីវិលត្រឡប់មកចូលកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១ អាជ្ញាធរតាលីបង់ បានដាក់ចេញនូវការបកស្រាយយ៉ាងហ្មត់ចត់អំពីសាសនាឥស្លាម ដោយស្ត្រីទទួលបន្ទុកគោរពច្បាប់ដែលអង្គការសហប្រជាជាតិបានចាត់ទុកថាជា«ការរើសអើងភេទ»។
ស្ត្រីនិងក្មេងស្រីត្រូវបានហាមឃាត់មិនឲ្យចូលរៀននៅវិទ្យាល័យ និងសាកលវិទ្យាល័យ ព្រមទាំង ត្រូវបានហាមឃាត់មិនឲ្យទៅលេងសួនកម្សាន្ត កន្លែងតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណជាដើម។
ពួកគេក៏ភាគច្រើនត្រូវបានរារាំងមិនឲ្យធ្វើការឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ ឬអង្គការក្រៅរដ្ឋាភិបាល ដោយរាប់ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីការងាររបស់រដ្ឋាភិបាល ឬបានបង់ប្រាក់ឲ្យស្នាក់នៅក្នុងផ្ទះ។