សង្គ្រាមអ៊ុយក្រែន រួមនឹងអវត្តមានរបស់លោក ពូទីន និងលោក ស៊ី ទំនងជាបន្ថយអត្ថន័យកិច្ចប្រជុំ G20

2023/09/05 05:08:04 am        423

ការខ្វែងគំនិតគ្នាដែលមានមកយ៉ាងយូរ និងកាន់តែជ្រៅទៅៗ ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ធ្វើឲ្យបាត់បង់នូវវឌ្ឍនភាពលើបញ្ហានានា ដូចជាសន្តិសុខស្បៀង វិបត្តិបំណុល និងកិច្ចសហប្រតិបត្តិការពិភពលោកស្តីពីបម្រែបម្រួលអាកាសធាតុ នៅពេលដែលបណ្ដាប្រទេស ដែលអាចចាត់ទុកថា ជាមហាអំណាចធំៗបំផុតលើពិភពលោកចំនួន២០ ឬ G20 ជួបប្រជុំគ្នា នៅចុងសប្តាហ៍នេះ ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

ជំហររឹងត្អឹងលើសង្រ្គាម បានរារាំងដល់ការឯកភាពសូម្បីតែសេចក្តីថ្លែងការណ៍តែមួយគត់ នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន២០ ឬច្រើនជាងនេះរបស់ក្រុមប្រទេស G20 ក្នុងអំឡុងពេលដែលឥណ្ឌាជាអ្នកទទួលខុសត្រូវនៅឆ្នាំនេះ ដោយធ្វើឲ្យបណ្ដាមេដឹកនាំទាំងអស់ស្វែងរកផ្លូវដោះស្រាយ ប្រសិនបើអាចធ្វើទៅបាន។

ប៉ុន្តែប្រទេសចិន នឹងមាននាយករដ្ឋមន្ត្រី លោក Li Qiang ជាតំណាង មិនមែនប្រធានាធិបតី លោក Xi Jinping នោះទេ ខណៈពេលដែលរុស្ស៊ី បានបញ្ជាក់អះអាងពីអវត្តមានរបស់ប្រធានាធិបតី លោក Vladimir Putin ដោយលើកឡើងថា គ្មានប្រទេសណាមួយ ទំនងជាចូលរួមការឯកភាពណាមួយឡើយ។

នោះមានន័យថា កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែកញ្ញាទៅ នឹងត្រូវគ្របដណ្ដប់ទៅដោយប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត។ បណ្ដាមេដឹកនាំ G20 ដែលនឹងចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានប្រធានាធិបតីអាមេរិក លោក Joe Biden អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ប្រធានាធិបតីបារាំង លោក Emmanuel Macron ព្រះអង្គម្ចាស់ Mohammed Bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។

ពាក់ព័ន្ធនឹងជំនួបនៃមេដឹកនាំ G20 នេះ ក្រុមអ្នកវិភាគ បានសម្ដែងការយល់ឃើញថា កិច្ចប្រជុំកំពូល ដែលមិនចេញជាផ្លែផ្កាអ្វីនោះ នឹងបង្ហាញឲ្យឃើញពីដែនកំណត់នៃកិច្ចសហប្រតិបត្តិការ រវាងមហាអំណាចលោកខាងលិច និងមិនមែនលោកខាងលិច ហើយជំរុញឲ្យបណ្ដាប្រទេសទាំងនោះកានតែបន្ថែមការប្ដេជ្ញាចិត្តទៅលើក្រុមប្រទេសដែលខ្លួនមានភាពសុខដុមរមនាជាមួយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm