តើលោក Rustem Umerov ដែលទំនងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែននោះ ជានរណា?

2023/09/04 10:10:04 pm        324

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើលោក Rustem Umerov ដែលជាប្រធានទីភ្នាក់ងារឯកជនភាវូបនីយកម្មដ៏ធំរបស់អ៊ុយក្រែន ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិ ក្នុងសម័យសង្គ្រាមរបស់ប្រទេសនេះ ដោយបេក្ខភាពរបស់លោក Umerov ត្រូវតែទទួលបានការអនុម័តពីសភាសិន មុនពេលរូបលោកត្រូវបានតែងតាំងក្នុងតួនាទីនេះ។

លោក Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យ (ទី៣ ខែកញ្ញា) ថា លោកបានសម្រេចបញ្ចប់តួនាទីរដ្ឋមន្ត្រីការពារជាតិរបស់លោក Oleksii Reznikov ហើយនឹងស្នើសុំសភា នៅថ្ងៃចន្ទ (ទី៤ ខែកញ្ញា) នេះ ឲ្យលោក Umerov មកកាន់តំណែងនេះជំនួស។ តើលោក Umerov ដែលនឹងជំនួសលោក Reznikov នោះ គឺជានរណា?

លោក Umerov ដែលទើបមានវ័យ ៤១ឆ្នាំ គឺជាជនជាតិតាតារ៍នៅតំបន់គ្រីម៉រ (Crimean Tatar) ពោលគឺក្រុមកុលសម្ព័ន្ធនិយាយភាសាទួរគីមកពីឧបទ្វីបអ៊ុយក្រែននៅសមុទ្រខ្មៅ ដែលត្រូវបានដណ្តើមគ្រប់គ្រងដោយប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៤។ លោកកើតនៅទីក្រុង Samarkand នៅប្រទេសអ៊ូសបេគីស្ថាន ក្នុងគ្រួសារតាតរ៍គ្រីម៉េ ដែលត្រូវបាននិរទេសពីតំបន់គ្រីម៉េ ដែលនៅពេលនោះគ្រប់គ្រងដោយសហភាពសូវៀត ក្នុងទសវត្សរ៍ឆ្នាំ១៩៤០។ ចាប់តាំងពីឆ្នាំ២០២០ មក លោក Umerov ក្លាយជាសមាជិកនៃក្រុមការងាររបស់រដ្ឋាភិបាលអ៊ុយក្រែនដែលកំពុងធ្វើការលើយុទ្ធសាស្រ្ត ដើម្បីបញ្ចប់ការកាន់កាប់នៅតំបន់គ្រីម៉េ។

នៅខែកញ្ញា ឆ្នាំ២០២២ លោក Umerov ដែលជាអ្នកតំណាងរាស្រ្តមកពីគណបក្ស Holos ដែលគាំទ្រអឺរ៉ុប បានក្លាយជាប្រធានមូលនិធិអចលនទ្រព្យរដ្ឋ ដែលជាទីភ្នាក់ងារលក់ទ្រព្យសម្បត្តិរដ្ឋទៅឲ្យអ្នកវិនិយោគឯកជន។ ក្នុងតួនាទីរបស់លោក លោកត្រូវបានគេសរសើរ ក្នុងការបង្វែរស្ថាប័ន ដែលតែងតែជាប់គាំង នៅក្នុងរឿងអាស្រូវពុករលួយ។ លោកក៏បានចាប់ផ្ដើមបើកការលក់ទ្រព្យសម្បត្តិរដ្ឋឡើងវិញ ដោយបង្កើនចំណូលខ្ពស់បំផុតសម្រាប់រដ្ឋ ក្នុងសម័យសង្គ្រាមនេះ។


លោក Umerov បានចាប់ផ្តើមអាជីពរបស់លោក នៅក្នុងវិស័យឯកជន។ លោកបានចូលរួមជាមួយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់អ៊ុយក្រែន ក្នុងឆ្នាំ២០០៤។ នៅឆ្នាំ២០១៣ លោកបានបង្កើតក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួន គឺ ASTEM និងមូលនិធិ ASTEM របស់ក្រុមហ៊ុន។ លោកមានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am