អ៊ុយក្រែន និយាយថា យានដ្រូន រុស្ស៊ី វាយប្រហារប្រទេសរ៉ូម៉ានី ជាសមាជិកណាតូ ខណៈក្រុងប៊ុយចារ៉េស ច្រានចោល

2023/09/05 04:37:09 pm        188

អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទទីក្រុងគីវ (Kyiv) បាននិយាយថា យានដ្រូនរុស្ស៊ីផលិតដោយអ៊ីរ៉ង់ បានធ្លាក់ និងផ្ទុះនៅលើដែនដីរបស់ប្រទេសរ៉ូម៉ានី អំឡុងការវាយប្រហារពេលយប់ លើកំពង់ផែអ៊ីស្មេល(Izmail) របស់អ៊ុយក្រែន ជាការអះអាងមួយ ដែលប្រទេសរ៉ូម៉ានី សមាជិកសម្ព័ន្ធយោធាណាតូ បានច្រានចោល។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡេក នីកូឡេនកូ (Oleg Nikolenko) បាននិយាយនៅលើបណ្ដាញសង្គមថា យោងតាមសេវាឆ្មាំល្បាតព្រំដែនរដ្ឋ របស់អ៊ុយក្រែន ថា យានដ្រូន ហ្សាហីដ (Shaheds)បានធ្លាក់ និងផ្ទុះនៅលើដែនដីប្រទេសរ៉ូម៉ានីទាំងយប់ជ្រៅ។  

លោកបាននិយាយថា ឧបទ្ទវេហតុនេះ បានកើតឡើង អំឡុង ការវាយប្រហារដ៏ធំ របស់រុស្ស៊ី ជិត កំពង់ផែអ៊ីស្មេល ដែលស្ថិតនៅលើទន្ល ដានូបេ (Danube) ឆ្លងកាត់ពីប្រទេសរ៉ូម៉ានី ។   

ក្រសួងការពារជាតិរ៉ូម៉ានី បានច្រានចោលយ៉ាងច្បាស់លាស់អំពីការអះអាងរបស់ក្រសួងការបរទេសអ៊ុយក្រែន ដែលថាយ៉ាងហោចណាស់យានដ្រូនរបស់រុស្ស៊ី មួយគ្រឿងបានបាញ់អំឡុងការវាយប្រហារទាំងយប់ជ្រៅ លើកំពង់ផែរបស់អ៊ុយក្រែន បានធ្លាក់និងផ្ទុះឆេះនៅក្នុងទឹកដីរបស់រ៉ូម៉ានី។  

ទីក្រុងគីវ និយាយកាលពីថ្ងៃទី៤ កញ្ញា ថា រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែរបស់អ៊ុយក្រែន ។  

ទោះយ៉ាងណាក៏ដោយ ក្រសួងការបរទេសរ៉ូម៉ានី បាននិយាយថាព័ត៌មានដែលបានបញ្ចេញដោយអ៊ុយក្រែន ជាព័ត៌មានក្លែងក្លាយ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        321
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm