CAMSOC រំឭក​សហព័ន្ធ​កីឡា​ជាតិ​អំពី​ការ​ត្រៀម​ស៊ី​ហ្គេម ខណៈ​វៀតណាម​អះអាង​នឹង​ធ្វើ ១០០%

2021/05/27 05:09:07 pm        137

​ស៊ី​ហ្គេម៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ធ្វើការ​ក្រើន​រំឭក​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវ​ពង្រឹង​ស្មារតី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​រដ្ឋធានី​ហាណូយនា​ខែ​វិច្ឆិកា​ខាងមុខ ដោយ​គ្មាន​មន្ទិល​អ្វី​ឡើយ ដ្បិត​ម្ចាស់ផ្ទះ​វៀតណាមបាន​អះ​អាង​ប្រាប់​ប្រទេស​សមាជិក​អាស៊ាន​ថា ខ្លួន​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ១០០% មិន​មាន​បញ្ហា​អ្វី​ឡើយ។​

​ការ​ចង្អុលបង្ហាញ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ធ្វើឡើង​កិច្ចប្រជុំ​លក្ខណៈ​ចង្អៀត​របស់​គណៈ​អចិន្ត្រៃយ៍ CAMSOC កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ម្សិលមិញ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ភាគី​ម្ចាស់ផ្ទះ​វៀតណាមកាលពី​ថ្មីៗ​កន្លងទៅ។ កិច្ចប្រជុំ​នេះ​បាន​ផ្ដោត​លើ​ប្រធាន​បទ​សំខាន់​ៗ ២ គឺទី​១-​ស្ដីពី​ការ​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម និង​ទី​២-​ស្ដីពី​ការពិនិត្យ​របាយការណ៍​វឌ្ឍនភាព​ការងារ​ របស់​គណៈកម្មការ​ពិធីការ​របស់​ CAMSOC។​ ក្រោយ​ចប់​កិច្ចប្រជុំ​នេះ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មានប្រសាសន៍ថា ដោយមាន​មន្ទិល​ថា វៀតណាម​នឹង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឬ​អត់ ស្រប​ពេល​វិបត្តិ​កូ​វីដ​-១៩ ក្នុង​តំបន់​កំពុង​មាន​ការ​រីក​រាល​ដាល​ខ្លាំង​បែប​នេះ វៀតណាម​បាន​អះ​អាង​ថានឹង​រៀបចំ​ធ្វើ ១០០%។ ឯកឧត្ដម​បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​ពង្រឹង​ស្មារតី​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​សម្រេច​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ឆ្ពោះ​ទៅ​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍ ២​ឆ្នាំ​ម្ដងនេះ។​

​​គួរ​បញ្ជាក់​ថា ចំពោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាមគ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ ដោយ​ម្ចាស់ផ្ទះ​បាន​កំណត់​កីឡា​ចំនួន ៤០​ប្រភេទ​ដាក់​ឲ្យ​ប្រកួត ក្នុង​នោះ​កម្ពុជា​ក៏​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៣២​ប្រភេទ​កីឡា​ទៅ​ចូលរួម​ផង​ដែរ។ ចំពោះ​ការប្រកួត​នេះ​ដែរ ត្រូវ​បាន​កម្ពុជាចាត់ទុកជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។ ដូច្នេះ​អង្គភាព​ជំនាញ​បាន​ទទូច​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ និង​គ្រប់​ភាគី​ពាក់ព័ន្ធត្រូវ​ពង្រឹង​ស្មារតី​ឲ្យ​បាន​ខ្ពស់ ក្នុង​ការ​ចូលរួម​ដក​ស្រង់​បទពិសោធន៍​ផង និង​ដណ្ដើម​លទ្ធផល​ល្អ​ផង មុន​ដល់​វេន​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        284
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        351

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm