អង់គ្លេស៖ ប្រទេសអង់គ្លេស បានទទួលការវាយប្រហារពីរលកកម្ដៅចុងរដូវក្ដៅកាលពីថ្ងៃចន្ទ (៤ កញ្ញា) បន្ទាប់ពីសីតុណ្ហភាពទាបជាងមធ្យម និងភ្លៀងធ្លាក់ពេញមួយខែកក្កដា និងសីហា។ ប្រទេសនេះ កំពុងទប់ទល់នឹងកម្ដៅរយៈពេលមួយសប្តាហ៍ ដែលរំពឹងថាសីតុណ្ហភាពនឹងលើសពី៣០អង្សាសេ នៅតំបន់មួយចំនួន។
សេវាកម្មអាកាសធាតុជាតិរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃសុក្រ (១ កញ្ញា) ថា កម្ដៅដែលបានបំបែកកំណត់ត្រាក្នុងខែមិថុនាមានន័យថា ប្រទេសនេះបានជួបប្រទះរដូវក្តៅដ៏ក្តៅបំផុតលើកទី៨ ចាប់តាំងពីឆ្នាំ១៨៨៤មក។
ការិយាល័យអាកាសធាតុបាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងរដូវឧតុនិយមគឺមានកម្រិត ១៥,៤ អង្សាសេ ដោយកើនឡើងប្រហែល០,៨អង្សាសេ ក្តៅជាងមធ្យម។ ទោះបីជាសីតុណ្ហភាពជាមធ្យមខ្ពស់ក៏ដោយ សីតុណ្ហភាពធម្មតាខ្ពស់បំផុតដែលបានកត់ត្រាគឺមានកម្រិត៣២,២អង្សាសេ ដោយទាបជាងកំណត់ត្រាកម្ដៅកម្រិត៤០,៣អង្សាសេ ដែលបានឡើងដល់កាលពីឆ្នាំមុនផងដែរ៕

