អាមេរិក៖ ក្រុមអ្នករៀបចំពិធីបុណ្យ Burning Man បានបើកផ្លូវឡើងវិញ ក្នុងការចាកចេញពីតំបន់វាលខ្យាច់រៀបចំពិធីបុណ្យ នៅដាច់ឆ្ងាយពីរដ្ឋណេវ៉ាដា(Nevada) សហរដ្ឋអាមេរិក ដែលអនុញ្ញាឲ្យក្រុមអ្នកចូលរួមរាប់ពាន់នាក់គេចចេញបន្ទាប់ពីពួកគេបានជាប់ដោយភក់ល្បប់រយៈពេល៤ថ្ងៃរួចមកហើយ។
ប៉ុន្តែភាគច្រើននៃមនុស្សជាង៦៤.០០០នាក់ ដែលនៅតែជាប់ក្នុងតំបន់នោះ បានរើសយកការស្នាក់នៅទីនោះមួយយប់ទៀត ដើម្បីទស្សនាការដុតរូបតំណាងដ៏ធំកាលពីយប់ថ្ងៃចន្ទហួសកាលវិភាគដែលបានកំណត់ ។
ភ្លៀងធ្លាក់រដូវក្ដៅដែលពុំបានរំពឹង បានអូសបន្លាយមួយសប្ដាហ៍ ដែលធ្វើឲ្យពិធីបុណ្យសិល្បៈប្រឆាំងវប្បធម៌ ជួបប្រះទះភក់ល្បប់ដ៏ធ្ងន់ធ្ងរមិនធ្លាប់ជួប។
រយៈពេលជាច្រើនថ្ងៃមកនេះ មនុស្សប្រមាណ ៧ម៉ឺននាក់ ត្រូវបានបញ្ជាឲ្យស្នាក់ទីនោះ និងបានផ្ដល់អាហារនិងទឹកខណៈក្រុមមន្ត្រី បានបិទផ្លូវ ដែលតម្រូវឲ្យរក្សាទុករថយន្តនៅទីនោះ ។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ នៅព្រឹត្តិការណ៍នោះ ។ហើយការស៊ើបអង្កេតនៅតែបន្ត៕

