ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗចំពោះលោក ហូរ វ៉ាន់ អតីតគណបក្សប្រឆាំងដែលថ្មីៗនេះបានដឹកនាំធ្វើបាតុកម្មនៅមុខស្ថានទូតចិនទាមទារឲ្យមានការដកកងទ័ពចិនចេញពីកម្ពុជា ខណៈដែលកម្ពុជាមិនមានកងទ័ពចិនគឺមានតែអ្នកវិនិយោគចិននោះ។
សម្ដេចបានបញ្ជាក់ដោយហៅ ទៅកាន់ ហូរ វ៉ាន់ បើឈប់បានឈប់ទៅ។
សម្ដេចបានបន្តថា ហូ វ៉ាន់ ជាមេខ្លោងអំពើក្បត់ ហើយរាជរដ្ឋាភិបាលចាត់ការពួកនៅខាងក្នុងក៏ជាការត្រឹមត្រូវ តាមច្បាប់ព្រោះមេចោររត់គេចខ្លួន។ដូច្នេះការបញ្ជាកូនចោរធ្វើសកម្មភាពបែបនេះអាកូនចោលក៏ត្រូវជាប់គុក៕
