ខ្សែការពារ Liverpool, Trent Alexander-Arnold និងខ្សែប្រយុទ្ធ Manchester City, Jack Grealish បានសំរេចដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស មុនការប្រកួតទល់នឹងអ៊ុយក្រែន និងស្កុតឡេន។
Jack Grealish ក៏បានអវត្តមានដែរពេល Manchester City ឈ្នះ Fulham ៥-១ ចុងសប្តាហ៍កន្លងទៅនៅក្របខណ្ឌ English Premier League។

ចំណែកឯខ្សែការពារ Alexander-Arnold ត្រូវបានប្តូរចេញដោយសាររបួសពេល Liverpool យកឈ្នះ Aston Villa ៣-០ កាលពីថ្ងៃសៅរ៍។
អង់គ្លេសនឹងត្រូវជួបជាមួយអ៊ុយក្រែននៅប្រទេសប៉ូឡូញសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅថ្ងៃសៅរ៍ មុនបន្តជួបជាមួយស្កុតឡេននៅទីក្រុង Glasgow ថ្ងៃទី ១២ ខែកញ្ញា។
អ្នកចាត់ការអង់គ្លេសលោក Gareth Southgate បានសំរេចចិត្តថា មិនកោះហៅកីឡាករមកជំនួសឡើយ៕ អត្ថបទ៖នាង សុភាវុធ
