នីហ្សេ៖ នាយករដ្ឋមន្ត្រីតែងតាំងដោយយោធារបស់ប្រទេសនីហ្សេ លោក Ali Mahamane Lamine Zeine ( អាលី ម៉ាហាម៉ាណេ ឡាមីន សេន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាជាមួយប្លុកប្រចាំតំបន់សហគមន៏សេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងលិច (ECOWAS) កំពុងដំណើរការ ហើយលោករំពឹងថាកងទ័ពបារាំង នឹងចាប់ចាប់ផ្តើមដកចេញក្នុងពេលឆាប់ៗនេះពីប្រទេស។
មេដឹកនាំយោធាប្រទេសនីហ្សេ កាលពីថ្ងៃចន្ទបានបើកឡើងវិញដែនអាកាសរបស់ប្រទេសចំពោះជើងហោះហើរពាណិជ្ជកម្មទាំងអស់ដែលបានបិទកាលពីថ្ងៃទី៦ ខែសីហា បន្ទាប់ពីពួកគេបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ។
ការនិយាយលើកឡើងរបស់លោក Zeine បានធ្វើឡើងខណៈមានការតវ៉ាធំមួយទាមទាការដកកងទ័ពបារាំងនៅមូលដ្ឋានយោធាបារាំង នៅទីក្រុង Niamey ដែលបានរាលដាលចូលដល់ថ្ងៃទី៣។
គំនិតប្រឆាំងបារាំង បានកើនឡើង ចាប់តាំងពីរដ្ឋប្រហារ ប៉ុន្តែបានច្របូកច្របល់បន្ថែមទៀតកាលពី សប្តាហ៍មុននៅពេលដែលប្រទេសបារាំងធ្វើព្រងើយចំពោះបទបញ្ជារបស់យោធា ដើម្បីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។
ប្រទេសនីហ្សេ បានកាត់ផ្តាច់ការសម្របសម្រួលយោធាជាមួយកងកម្លាំងបារាំង៕

