ហ្សីមបាបវ៉េ៖ ប្រធានាធិបតីប្រទេសហ្សីមបាបវ៉េ លោក Emmerson Mnangagwa កាលពីថ្ងៃចន្ទបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ បន្ទាប់ពីត្រូវបានប្រកាស់ជាអ្នកទទួលជ័យជម្នះនៃការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែមុន ខណៈលោក បានសន្យាធ្វើឲ្យមនុស្សរាប់លាននាក់ចេញផុតពីភាពក្រីក្រ។
ពលរដ្ឋហ្សីមបាបវ៉េ បានទៅបោះឆ្នោត កាលពីថ្ងៃទី២៣ ខែសីហា ដើម្បីបោះឆ្នោតប្រធានាធិបតីថ្មី សមាជិកសភា និងសមាជិកក្រុមប្រឹក្សាតំបន់ ប៉ុន្តែគណបក្សប្រឆាំងធំ បានចាត់ទុកលទ្ធផលនេះថាជាការបន្លំធំសម្បើម។
នៅក្នុងសុន្ទរកថារបស់លោក បន្ទាប់ពីបានស្បថចូលកាន់តំណែង លោក Mnangagwa បានថ្លែងទៅកាន់ពលរដ្ឋហ្សីមបាបវ៉េ ពីចំណុចបំបែកភាពទាល់ច្រកដ៏ជោគជ័យ ដោយសន្តិវិធី សេរីនិងយុត្តិធម៌ តម្លាភាព និងជាការបោះឆ្នោតសកលចុះសម្រុងគ្នាដែលគួទុកចិត្តបាន។
លោក បានស្បថចូលកាន់តំណែង នៅមុខប្រធានតុលាការ លោក Luke Malaba ដែលកាលពីឆ្នាំ២០១៨ បានប្រកាសថាលោក Mnangagwa ជាអ្នកទទួលជ័យជម្នះ បន្ទាប់ពីការប្រឈមមុខនៅតុលាការរដ្ឋធម្មនុញ្ញ។
មេដឹកនាំអាហ្វ្រិកជាច្រើនរូប រួមមានទាំង ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa មេដឹកនាំប្រទេសម៉ូហ្សំប៊ិកលោក Phillipe Nyusi និងប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះ ខណៈប្រធានាធិបតីហ្សាំប៊ី លោក Hakainde Hichilema បានជ្រើសរើសការមិនចូលរួម។
លោក Mnangagwa បានជំរុញដល់គណបក្សប្រឆាំងខិតទៅរកតុលាការ ប៉ុន្តែបាននិយាយថា ការបោះឆ្នោតយកជាការបាន និងបានព្រមានថានឹងមានការបង្ក្រាបលើនណាម្នាក់ដែលធ្វើឲ្យរាលដាលភាពចលាចល៕

