អាហ្សង់ទីន៖ ភាពតានតឹងបានកើនឡើងនៅតាមដងផ្លូវនៃទីក្រុងប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃចន្ទ (៤ កញ្ញា) ខណៈប្រជាជនអាហ្សង់ទីនបានតវ៉ាប្រឆាំងបេក្ខជនស្តាំនិយម លោក Javier Milei ដោយចោទប្រកាន់ក្រុមចម្រុះ La Libertad Avanza របស់លោក Milei ថា បានប្រើប្រាស់អំពើឃោរឃៅក្នុងអំឡុងពេលរបបផ្តាច់ការដ៏ឃោរឃៅរបស់ប្រទេស។
ក្រុមបាតុករបានតវ៉ាទាំងកំហឹង ប្រឆាំងនឹងបេក្ខភាពរបស់លោក Milei ទៅកាន់អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Victoria Villarruel។ កាលពីថ្ងៃចន្ទ (៤ កញ្ញា) លោកស្រី Villrarruel បានរៀបចំព្រឹត្តិការណ៍មួយជាមួយសមាជិកគ្រួសារនៃជនរងគ្រោះ ដែលត្រូវបានសម្លាប់ដោយក្រុមឆ្វេងនិយមក្នុងទសវត្សរ៍ទី៧០។ ក្រុមអ្នកតវ៉ាបានព្យាយាមបង្អាក់ព្រឹត្តិការណ៍នេះដោយទម្លុះរបាំងសន្តិសុខនៅជិតស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេស។
អ្នករិះគន់លោកស្រី Villarruel និងលោក Milei ចោទប្រកាន់ពួកគេថា បានប្រើប្រាស់អំពើឃោរឃៅក្នុងអំឡុងពេលរបបផ្តាច់ការ។ មនុស្សប្រហែល៣០.០០០នាក់ ត្រូវគេគិតថាបានបាត់ខ្លួនក្នុងអំឡុងពេលរបបផ្តាច់ការដ៏ឃោរឃៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៣ នោះ។
លោក Milei ជាមួយនឹងរចនាប័ទ្មប្រយុទ្ធរបស់ខ្លួន បានបណ្ដាលឲ្យអ្នកបោះឆ្នោតខឹងសម្បារនឹងអតិផរណាកម្រិត១១៦% និងការកើនឡើងនៃភាពក្រីក្រក្នុងប្រទេស។ លោកប្រឆាំងនឹងច្បាប់រំលូតកូន ហើយគាំទ្រសិទ្ធិកាំភ្លើង។ លោក Milei ក៏បានរិះគន់ច្បាប់ការងារ ដែលមានភាពងាយស្រួលដល់កម្មករថាជា «បញ្ហារីករាលដាលដូចជំងឺមហារីក» ដោយបាននិយាយថារដ្ឋជាមូលដ្ឋាននៃបញ្ហាទាំងអស់ ហើយបានលើកសរសើរអតីតជនអន្ធពាលសហរដ្ឋអាមេរិក លោក Al Capone ថាជាវីរបុរសផងដែរ៕

