ទួរគី៖ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី បានកើនឡើងដល់៥៨,៩៤ភាគរយនៅក្នុងខែសីហា ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។
តួលេខពីវិទ្យាស្ថានស្ថិតិទួរគីបានបង្ហាញពី សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែសីហាបានកើនឡើងដល់កម្រិត៥៨,៩៤ភាគរយ ពីតួលេខ៤៧,៨៣ភាគរយកាលពីខែមុននោះ។
ការដឹកជញ្ជូន គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនអត្រាអតិផរណាដែលបានកើនឡើងចំនួន១៦,៦១ភាគរយក្នុងមួយខែ។ តួលេខនោះ ក៏ត្រូវបានតាមពីក្រោយដោយកំណើនតម្លៃទំនិញប្រើប្រាស់ចំនួន៩ភាគរយ និងកំណើនតម្លៃអាហារចំនួន៨ភាគរយផងដែរ។
រដ្ឋមន្ត្រីក្រសួងរតនាគារ និងហិរញ្ញវត្ថុទួរគី លោក Mehmet Simsek បាននិយាយថា ការប្រយុទ្ធប្រឆាំងអតិផរណា នឹងត្រូវការពេលវេលាយូរទៀតសម្រាប់ប្រទេសទួរគី ដែលជាប្រទេសស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច ហើយទួរគីនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីគ្រប់គ្រងអតិផរណា។
គួររម្លឹកផងដែរថា ប្រទេសទួរគីបាននឹងកំពុងមើលឃើញអត្រាអតិផរណាកើនឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក៕

