រុស្ស៊ី ៖ ប្រទេសរុស្ស៊ី បានពង្រឹងជំហររបស់ខ្លួនជាអ្នកនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេរបស់ពិភពលោក ដោយមានជំនួយពីការប្រមូលផលនិងកាត់បន្ថយអត្រាតម្លៃ ខណៈពេលដែលសង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែនបានធ្វើឲ្យទីផ្សារ កើនឡើង។
អ៊ុយក្រែន គឺជាប្រទេសនាំចេញស្រូវសាលី និងទំនិញម្ហូបអាហារសំខាន់ៗផ្សេងទៀត ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ មុនពេលការឈ្លានពានរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំមុន ប៉ុន្តែបានបាត់បង់សិទ្ធិចូលទៅកាន់ផ្លូវ សមុទ្រខ្មៅដ៏សំខាន់សម្រាប់ការនាំចេញរបស់ខ្លួន។
ពីដំបូងឡើយ ទីក្រុងមូស្គូ បានដាក់ការបិទផ្លូវលើការដឹកជញ្ជូនរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅ ប៉ុន្តែក្រោយមកបានយល់ព្រមបើកផ្លូវឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគី ដែលរួមបញ្ចូលការត្រួតពិនិត្យនាវាទាំងអស់ ដើម្បីធានាថា ពួកវាពុំមានដឹកអាវុធ។
កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឲ្យប្រទេសអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិជាង ៣០លានតោនពីកំពង់ផែចំនួន៣ នៅសមុទ្រខ្មៅ ប៉ុន្តែប្រទេសរុស្ស៊ីបានដកខ្លួនចេញពីគំនិតផ្តួចផ្តើមនេះ នៅក្នុងខែកក្កដា។

