Villarreal លើក​ពាន Europa League លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​ឈ្នះ​បាល់ ១១​ម៉ែត្រ​គ្រាប់​ទី១១

2021/05/27 05:59:28 pm        164

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​អេ​ស្ប៉ា​ញ Villarreal បាន​ក្លាយ​ជា​ជើងឯក​ពានរង្វាន់ UEFA Europa League ជា​លើកដំបូង​ក្នុងប្រវត្តិសាស្ត្រ​ក្លិប ​បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​តានតឹង​យកឈ្នះ Manchester United ដោយ​បាល់ ១១​ម៉ែត្រ​គ្រាប់​ទី១១ ចុងក្រោយ​ដែល​ទាត់​ដោយ​អ្នកចាំទី​ក្រុម​ទាំងសងខាង​។

​​នេះ​ជា​ការ​បង្ហាញខ្លួន​លើកដំបូង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សំរាប់ Villarreal នៅ​ក្រប​ខណ្ឌ​អឺរ៉ុប ​តែ​មិន​មែន​ជា​លើកដំបូង​សំរាប់​អ្នកចាត់ការ Unai Emery ឡើយ​ដែល​ធ្លាប់​ដឹកនាំ Sevilla លើក​ពាន Europa League ៣សម័យ​ជាប់​គ្នា​។ ​​Gerard Moreno គឺជា​អ្នកបើក​ការនាំ​មុខមុន​ឲ្យ Villarreal នៅ​នាទី​ទី២៩ ដែលជា​គ្រាប់​ទី៣០ របស់គេ​ក្នុង​រដូវ​កាល​នេះ មុនពេល​ដែល Edinson Cavani តាម​ស្មើ​វិញ​នៅ​វគ្គ​ទី២ នាទី​ទី៥៩ ដែលជា​គ្រាប់​ទី១៦ របស់គេ​ក្នុងការ​បង្ហាញខ្លួន ១១ប្រកួត​ចុងក្រោយ ហើយ​ក្រុម​ទាំងពីរ​ក៏​រក្សា​លទ្ធផល ១-១ រហូត​ចប់​ការប្រកួត និង​បន្ថែម ១៥នាទី ២ដង​នៅតែ​ស្មើគ្នា​។ ​​ឈានដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​ការប្រកួត​នៅតែ​តានតឹង ​បន្ទាប់ពី​កីឡាករ ១០នាក់​ទាំងសងខាង​សុទ្ធតែ​ស៊ុត​បានសំរេច ហើយក៏​សំរេច​ចុងក្រោយ​ដោយ​អ្នកចាំទី​។ ​​អ្នកចាំទី Villarreal, Gemorino Rulli ស៊ុត​មុន​បានសំរេច​តែ​អ្នកចាំទី Manchester United, David de Gea ធ្វើ​មិនបាន​សំរេច​ឡើយ​ដោយ Rulli សង្គ្រោះ​បានធ្វើឲ្យ Villarreal ស្គាល់​ពាន UEFA Europa League លើកដំបូង​។

​​អតីត​អ្នកចាត់ការ Arsenal លោក Unai Emery នៅពេលនេះ​បាន​លើក​ពាន Europa League សរុប ៤លើក​ហើយ​ក្នុង​អាជីព​។ ​​ក្រោយ​ចប់​ការប្រកួត​អ្នកចាត់ការ Manchester United, Ole Gunnar Solskjaer និយាយថា​ ក្រុម​មួយ​ដែល​បញ្ចប់​រដូវ​កាល​មិន​ឈ្នះ​ពាន​សោះ មិនអាច​ហៅថា​ជោគជ័យ​បានឡើយ តែ​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ មិនមែនជា​ការបាត់បង់​អ្វី​គ្រប់យ៉ាង​នោះទេ​។ ​​បរាជ័យ​នេះដែរ​ធ្វើឲ្យ Manchester United មិន​ឈ្នះ​ពាន​អ្វី​សោះ​តាំងពី​ឆ្នាំ២០១៧ ដែល​ឈ្នះ​ជើងឯក Europa League ក្រោម​ការដឹកនាំ​របស់ Jose Mourinho ខណៈ Ole Gunnar Solskjaer នៅតែ​បន្ត​ស្វែងរក​ពាន​ដំបូង​ក្នុង​អាជីព​ជា​អ្នកចាត់ការ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        420
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        507

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm