អ៊ុយក្រែន ៖ ក្រុមហ៊ុនផលិតរថពាសដែកហ្វាំងឡង់ Patria គឺជាក្រុមហ៊ុនអឺរ៉ុបចុងក្រោយគេ ដែលពិចារណាលើទីតាំងផលិតក្នុងប្រទេសអ៊ុយក្រែន តាមផែនការស្រដៀងគ្នាដែលលើកឡើងដោយក្រុមមន្ត្រីនៅប្រទេសអាល្លឺម៉ង់ និងស៊ុយអែត។
នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនអូសបន្លាយដល់ខែទី១៩របស់ខ្លួន ក្រុមសម្ព័ន្ធមិត្ត បាននិងកំពុងពិភាក្សាអំពីរបៀបបង្កើតបំពង់ជំនួយសម្រាប់ទីក្រុងគីវ ដែលមានសមត្ថភាពទប់ទល់នឹងការឈ្លានពានដែលកំពុងបន្តរបស់រុស្ស៊ី។ ខណៈពេលដែលការផ្ទេរដោយផ្ទាល់ពីឃ្លាំងអាវុធរបស់ប្រទេសមានសារសំខាន់នៅដើមដំបូង រដ្ឋាភិបាលមួយចំនួនឥឡូវនេះ កំពុងស្វែងរកទម្រង់ជំនួយ ដែលមាននិរន្តរភាពបន្ថែម ទៀត។
មន្ត្រីក្រសួងការពារជាតិ បានប្រាប់សារព័ត៌មាន Defense News ថា សម្រាប់ហ្វាំងឡង់ នេះមានន័យថា សម្លឹងមើលជម្រើសក្នុងការបង្កើនសមត្ថភាពផលិតគ្រាប់រំសេវទាំង នៅកម្រិតជាតិមួយ និងកន្លែងផ្សេងទៀត គឺទីក្រុងគីវដែលទិញដោយផ្ទាល់ពីឧស្សាហកម្មហ្វាំងឡង់ និងការផ្តួចផ្តើមគំនិតអន្តរជាតិផ្សេងៗ ដើម្បីជួយអ៊ុយក្រែន។
នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចាប់ផ្តើមរាយការណ៍ថា ក្រុមហ៊ុនផលិតរថពាសដែក ហ្វាំងឡង់ Patria Group កំពុងពិចារណាលើសំណើបង្កើតផ្នែកនៃផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

