អ៊ីរ៉ង់ដាក់ការបន្ទោសទៅលើកំហុសឆ្គងរបស់លោកខាងលិចដែលនាំឲ្យបរាជ័យ ក្នុងកិច្ចចរចានុយក្លេអ៊ែរ

2023/09/05 10:45:37 pm        85

អ៊ីរ៉ង ៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ (ទី៤ ខែកញ្ញា) បានដាក់ការស្តីបន្ទោសទៅលើកំហុសឆ្គងរបស់ប្រទេសលោកខាងលិច ក្នុងការវាយតម្លៃលើបញ្ហាផ្ទៃក្នុង ក្នុងប្រទេសអ៊ីរ៉ង់ រហូតនាំទៅដល់ការបរាជ័យដែលមិនបានបញ្ចប់កិច្ចចរចាស្តីពីការស្ដារឡើងនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក្នុងខែកញ្ញាឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានរាយការណ៍ថា នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ពង្រាងសេចក្តីសម្រេចចុងក្រោយនៃកិច្ចចរចា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២២ ដើម្បីរៀបចំមូលដ្ឋាន សម្រាប់ការវិលត្រឡប់របស់ភាគីទាំងអស់ចូលទៅក្នុងកិច្ចព្រមព្រៀងនេះវិញ។

តែទោះបីជាយ៉ាងណាក្ដី លោក Kanaani បាននិយាយថា សហរដ្ឋអាមេរិក និងដៃគូអឺរ៉ុបរបស់ខ្លួន មានការវាយតម្លៃខុស បន្ទាប់ពីកើតមានភាពចលាចល នៅប្រទេសអ៊ីរ៉ង់ ហើយប្រទេសទាំងនោះ បានជួយទំនុកបម្រុងដល់កុបកម្ម ដែលនាំឲ្យបាត់បង់ឱកាស ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដោយមានចេតនាពន្យារពេល និងបដិសេធមិនបញ្ចប់ការចរចា។

ជាមួយគ្នានេះ លោគបានបញ្ជាក់ថា ទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹង ពីសំណាក់រដ្ឋអាមេរិកដាក់លើអ៊ីរ៉ង់ក៏ដោយ ក៏អ៊ីរ៉ង់បានដោះស្រាយ ដើម្បីរក្សាទីតាំងរបស់ខ្លួន នៅក្នុងទីផ្សារថាមពលតាមរយៈបណ្តាញផ្សេងៗ ដោយបន្ថែមថា ប្រទេសជាច្រើន បានបង្ហាញឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់។

សូមបញ្ជាក់ថា អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរូមគ្រប់ជ្រុងជ្រោយ (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ចេញនូវការទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។ តែសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឲ្យអ៊ីរ៉ងបន្ថយការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះ។

កិច្ចពិភាក្សាស្តីពីការស្ដារកិច្ចព្រមព្រៀងJCPOA នោះឡើងវិញ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។ គ្មានភាពទ័លច្រកណាមួយ ត្រូវបានបំបែកនោះឡើយ បន្ទាប់ពីមានការចរចាចុងក្រោយបង្អស់ ក្នុងខែសីហា ឆ្នាំ២០២២៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm