គុយបា លាតត្រដាងពីអំពើជួញដូរមនុស្សលើជនជាតិគុយបា ដើម្បីយកទៅធ្វើសង្គ្រាមឲ្យរុស្ស៊ី នៅអ៊ុយក្រែន

2023/09/05 11:27:31 pm        122

ក្រសួងការបរទេសរបស់ប្រទេសគុយបា បានឲ្យដឹង កាលពីថ្ងៃចន្ទ (ទី៤ ខែកញ្ញា) ថា ប្រទេសគុយបា បានរកឃើញកន្លែងក្រុមជួញដូរមនុស្ស ដែលបង្ខិតបង្ខំពលរដ្ឋរបស់ខ្លួនឲ្យទៅជួយរុស្ស៊ីប្រយុទ្ធ ក្នុងសង្គ្រាម នៅអ៊ុយក្រែន ដោយបន្ថែមថា អាជ្ញាធរគុយបា កំពុងធ្វើការដើម្បី «បិទ និងកម្ទេច» បណ្តាញនេះចោលទាំងស្រុង។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសគុយបា បានផ្តល់ព័ត៌មានលម្អិតមួយចំនួន ប៉ុន្តែបានកត់សម្គាល់ថា ក្រុមជួញដូរនេះ កំពុងដំណើរការទាំងនៅក្នុងប្រទេសកោះការ៉ាអ៊ីព ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ និងនៅក្នុងប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលគុយបា បានឲ្យដឹងថា៖ «ក្រសួងមហាផ្ទៃ កំពុងធ្វើការប្រឆាំងទប់ទល់ និងកម្ទេចបណ្តាញជួញដូរមនុស្សទាំងស្រុង ដែលបណ្ដាញនេះ មានប្រតិបត្តិការពីប្រទេសរុស្ស៊ី ដើម្បីដាក់បញ្ចូលពលរដ្ឋគុយបា ដែលរស់នៅទីនោះ និងសូម្បីតែខ្លះមានមកពីគុយបា ទៅក្នុងកងកម្លាំងយោធា ដែលចូលរួមក្នុងប្រតិបត្តិការសង្គ្រាម នៅអ៊ុយក្រែន»។

រដ្ឋាភិបាលរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។ កាលពីចុងខែឧសភា កាសែតរុស្ស៊ី នៅទីក្រុង Ryazan បានរាយការណ៍ថា ពលរដ្ឋគុយបាជាច្រើននាក់ បានចុះកិច្ចសន្យាជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយត្រូវបានដឹកជញ្ជូនទៅអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានសញ្ជាតិរុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm