ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសពីការរកឃើញមនុស្ស ២៥នាក់បានឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅខេត្តនេះ កើនឡើងដល់ ៣៣០នាក់ហើយ។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តព្រៃវែងបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ២៥នាក់នេះ ដែលមានស្ត្រី ១៧នាក់ផងនោះ គឺសុទ្ធតែករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។
គិតត្រឹមថ្ងៃម្សិលមិញនេះ ខេត្តព្រៃវែងរកឃើញមនុស្សសរុប ៣៣០នាក់ហើយឆ្លងមេរោគកូវីដ-១៩ ក្នុងនោះអ្នកជំងឺ ៤នាក់បានស្លាប់ ហើយអ្នកជំងឺ ១៥២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ៕
