ក្រុមហ៊ុន Huawei បើកដំណើរការមជ្ឈមណ្ឌលសេវាផ្ទុកទិន្នន័យថ្មី នៅរដ្ឋធានីរបស់អារ៉ាប៊ីសាអ៊ូឌីត

2023/09/05 04:58:15 pm        203

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានប្រកាស កាលពីថ្ងៃចន្ទ (ទី៤ ខែកញ្ញា) អំពីការបើកមជ្ឈមណ្ឌលសេវាផ្ទុកទិន្នន័យ នៅទីក្រុងរីយ៉ាដ ដែលជារដ្ឋធានីរបស់អារ៉ាប៊ីសាអ៊ូឌីត ដោយនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីពង្រីកការផ្តល់សេវាអនឡាញរបស់ខ្លួន នៅមជ្ឈិមបូព៌ា។

ក្រុមហ៊ុន Huawei បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យស្នូល សម្រាប់សេវាកម្មផ្ទុកទិនន្ន័យរបស់ Huawei នៅមជ្ឈិមបូព៌ា អាស៊ីកណ្តាល និងអាហ្រ្វិក ដោយ «ផ្តល់ជូននូវសេវាកម្មផ្ទុកទិន្នន័យប្រកបដោយភាពច្នៃប្រឌិត ដែលអាចទុកចិត្តបាន សុវត្ថិភាព និងនិរន្តរភាព»។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា មជ្ឈមណ្ឌលទិន្នន័យថ្មី នៅទីក្រុងរីយ៉ាដនេះ នឹងផ្តល់សេវាផ្ទុកទិន្នន័យជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានទិន្នន័យ ទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត។ល។

ដោយសរសើរដល់ក្រុមហ៊ុន Huawei ថាជា «ដៃគូដ៏គួរឲ្យមានមោទនភាព» របស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងការវិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ព្រះអង្គម្ចាស់ Haitham bin Abdul Rahman Al-Ohali អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានមានបន្ទូលថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បាន និងកំពុងធ្វើការជាមួយក្រសួង អ្នកផ្តល់សេវាក្នុងស្រុក សហគ្រាស និងសាកលវិទ្យាល័យ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមផ្សេងៗ ឆ្ពោះទៅរកការផ្លាស់ប្តូរផ្នែកឌីជីថល៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am