
កាលពីថ្ងៃចន្ទម្សិលមិញ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Ban Ki-moon និងក្រុមមេដឹកនាំអឺរ៉ុបផ្សេងទៀត បានបំពេញទស្សនកិច្ចទៅកាន់សង្កាត់ Mukuru ដែលជាតំបន់សហគមន៍ឧស្សាហកម្មរបស់ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីចង់ដឹងពីរបៀបដែលប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះ ដឹកនាំដំណើរការដែលមើលឃើញរដ្ឋាភិបាលអនុវត្តន៍អ្វីដែលពួកគេហៅថាជា “ផែនការសម្របខ្លួនរបស់មនុស្ស”។
បណ្តើមគំនិតនេះដែលនឹងដោះស្រាយបញ្ហាដូចជាការគ្រប់គ្រងកាកសំណល់ទឹក បានស្តាសេចក្តីថ្លៃថ្នូរបស់សហគមន៍ក្នុងស្រុក ជាពិសេសគឺស្រ្តី ដែលបច្ចុប្បន្នប្រើប្រាស់បន្ទប់ទឹកដោយគ្មានការភ័យខ្លាចពីការវាយប្រហារ ។
ដើម្បីដោះស្រាយការងារប្រឈមនៃការគ្រប់គ្រងកាកសំណល់ទឹកគម្រោងមួយនេះ នឹងប្រើប្រាស់សត្វរុយ Black Soldier Flies ដែលបង្កើតឡើងដោយសហគមន៍ ។
អ្នកស្រី Catherine Nina គឺជាគ្រូបង្វឹកបណ្តុះបណ្តាលផ្នែកកសិកម្ម ហើយនិងជួយសហគមន៍បង្កើតរុយដោយខ្លួនឯង។ រុយប្រភេទនេះ នឹងបំបែករូបធាតុកាកសំណល់ ដោយធ្វើឲ្យវាប្រែក្លាយជាប្រូតេអ៊ីនជីវសាស្រ្តចម្រុះ ដែលសុវត្ថិភាពចំពោះបរិស្ថាន។
អ្នកស្រី Nina និយាយថា អ្នកស្រីសង្ឃឹមថា កិច្ចប្រជុំកំពូលអាកាសធាតុដែលនឹងរៀបចំនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ាក្នុងសប្តាហ៍នេះនឹងទទួលបានលទ្ធផលលើគោលនយោបាយល្អប្រសើរជាងមុនសម្រាប់អនុម័តដំណោះស្រាយដូចជាការគ្រប់គ្រងកាកសំណល់សារពាង្គកាយ ។
លោក Ban Ki-Moon បាននិយាយទៅកាន់សហគមន៍នៅសង្កាត់ Mukuru ហើយលោកនិយាយថា ផលប៉ះពាល់អាកាសធាតុមិនសមាមាត្រលើអាហ្វ្រិក គឺជារឿងអយុត្តិធម៌ខ្លាំងណាស់ ៕