ក្រុមនគរបាលស្វែងរកមនុស្សបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ទ្រង់ទ្រាយធំនៅអេស្ប៉ាញ

2023/09/06 01:17:35 am        134

ក្រុមមន្រ្តីនគរបាល កំពុងស្វែងរកមនុស្សបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងបំផុតបណ្តាលឲ្យកើតមានទឹកជំនន់ដ៏គំហក់នៅតំបន់ភាគកណ្តាលប្រទេសអេស្ប៉ាញ និងបានសម្លាប់មនុស្សយ៉ាងហោច ២នាក់ ។

ក្រុមអាជ្ញាធរនិយាយថា មនុស្ស ៣នាក់ ត្រូវបានគេរាយការណ៍បាត់ខ្លួន ហើយទឹកជំនន់ បានបិទផ្លូវជាតិ ផ្លូវក្រោមដី និងការតភ្ជាប់សេវាកម្មរថភ្លើងល្បឿនលឿន ។

សេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ឧទ្ធម្ភាគចក្រត្រូវបានបញ្ជូនទៅសង្រ្គោះមនុស្សដែលស្វែងរកទីជម្រកនៅលើដំបូងផ្ទះរបស់ពួកគេ ស្ថិតក្នុងតំបន់ Toledo ដែលមានចម្ងាយប្រហែល ៥០គ.មភាគនិរតីទីក្រុង Madrid ។ 

គួរឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យរហូតដល់ថ្ងៃចន្ទ បានធ្វើឲ្យដងផ្លូវក្លាយជាទន្លេដែលហូរនាំយកទៅរថយន្ត និងធុងសំរាមនៅទីក្រុង Madrid, Castile-La Mancha, Catalonia និងទីក្រុង Valencia ។

ព្យុះទឹកកក បានកើតមានផងដែរ នៅតាមតំបន់ជាច្រើន ហើយមនុស្ស ២នាក់ បានស្លាប់នៅតំបន់ជនបទ ជុំវិញទីក្រុងភាគកណ្តាល Toledo ជាទីដែលសេវាកម្មឧតុនិយម AEMET បានចុះបញ្ជីភ្លៀងធ្លាក់ខ្លាំងបំផុត ៩០លីត្រក្នុង១ម៉ែត្រក្រឡាកាលពីថ្ងៃអាទិត្យ ។

នៅក្នុងទីក្រុង Madrid សេវាកម្មសង្រ្គោះបន្ទាន់ បានជួយសង្រ្គោះឧបទ្ទេវហេតុកើតឡើងពេលយប់ ជិត ១.២០០លើក ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមនគរបាល កំពុងរុករកបុរសម្នាក់ដែលបាត់ខ្លួននៅតំបន់ជាយក្រុង Aldea del Fresno ស្ថិតនៅភាគនិរតីទីក្រុង Madrid ។

ផ្លូវជាច្រើនខ្សែនៅក្នុងទីក្រុង Madrid ត្រូវបានបិទ ស្របពេលដែលស្ពានជាច្រើនកន្លែង ត្រូវបានកាត់ផ្តាច់ដោយសារទឹកទន្លេហូរប្រៀបច្រាំង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm