
ប្រទេសទុយនីស៊ី កំពុងស្ថិតនៅកណ្តាលកង្វះខាតអង្កជាតិ ប៉ុន្តែសម្រាប់អ្នកស្រី Siwar Derbeli វិបត្តិមួយនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារទន់ខ្សោយរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រភពនៃភាពអត់ឃ្លានផងដែរ។
ក្នុងនាមជាមនុស្សមានជំងឺពោះវៀន អង្ក និងផលិតធ្វើពីអង្កស្ថិតក្នុងចំណោមផលិតផលសំខាន់តិចតួចប៉ុណ្ណោះដែលអ្នកស្រីអាចទទួលទានបាន ។
អ្នកស្រីនិយាយថា ខ្ញុំយល់ឃើញថា ពួកគេបំភ្លេចខ្ញុំហើយ ។ ពួកគេមិនបានគិតគូរពីអ្នកនោះទេ ហើយការពិតណាស់ថា អ្នកត្រូវដោះស្រាយបញ្ហានេះដោយខ្លួនឯងនៅក្នុងជីវិតរបស់អ្នក ។ ជាឧទាហរណ៍ អ្នកមកផ្ទះ ហើយមិនអាចស្វែងរកអាហារមូលដ្ឋានដែលអ្នកត្រូវការទទួលទាន។ វាជាស្ថានភាពដ៏អាក្រក់បំផុត ។
គួរឲ្យដឹងថា កង្វះខាតទំនិញនាំចូលលក់ក្នុងអត្រាថោកសមរម្យ កាន់តែធ្ងន់ធ្ងរទៅនៅក្នុងប្រទេសទុយនីស៊ី ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ។
ផលិតផលសំខាន់ៗ ដូចជាស្រូវសាឡី ស្ក និងផលិតទឹកដោះគោ លែងមានទៀតហើយនៅតាមធ្នើរក្នុងផ្សារទំនើប ជាមួយនឹងឱសថ ។
បើទោះបីជាអង្កមិនមែនជាអាហារសាមញ្ញបំផុតនៅក្នុងប្រទេសទុយនីស៊ី ជាទីដែលនំបុ័ង Pasta និង Couscous ពួកគេចូលចិត្តទទួលទានជាងនោះ កង្វះខាតអង្ក បានធ្វើឲ្យមនុស្សមានជំងឺពោះវៀនប្រហែល ១០ម៉ឺននាក់នៅក្នុងប្រទេសមួយនេះ ជួបការលំបាកខ្លំាងបំផុត ។
ម្តាយរបស់អ្នកស្រី Siwar គឺអ្នកស្រី Hasna ដែលជាស្រ្តីមេម៉ាយគ្មានការងារធ្វើ ពន្យល់ថា ការស្វែងរកអាហារគ្មានជាតិប្រេតេអ៊ីន គឺមិនមែនជាការងាយស្រួលនោះទេ ហើយទិញបានក្នុងតម្លៃថ្លៃថែមទៀតផង ។
អ្នកស្រី Hasnaបន្តថា បេះដូងរបស់ខ្ញុំឈឺរហូត ដោយសារតែស្ថានភាពជំងឺមួយនេះ ។ ខ្ញុំបានកាត់បន្ថយការចំអិនមុខម្ហូបជាច្រើនមុខ ដើម្បីការពារកុំឲ្យឈឺ ។ ខ្ញុំបានរឹតត្បិតមុខម្ហូបកូនៗរបស់ខ្ញុំផងដែរ ដើម្បីកុំឲ្យពួកគេឈឺ ពីព្រោះថាពួកយើងគ្មានឱសថព្យាបាលរោគហើមក្រពះនោះទេ៕