
ក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការសហប្រជាជាតិ (UN) និយាយថា ការរីករាលដាលរបស់ពពួសសត្វរាតត្បាតនៅជុំវិញពិភពលោក បានធ្វើឲ្យខូចខាតសេដ្ឋកិច្ច ៤ដងរាល់ទសវត្សរ៍ ចាប់តាំងពីឆ្នាំ ១៩៧០រហូតមក។
ក្រុមស្រាវជ្រាវមានគ្នា ៨៦នាក់ មកពីបណ្តាប្រទេសចំនួន ៤៩ បានបង្ហាញការវាយតម្លៃរយៈពេល ៤ឆ្នាំរបស់ពួកគេនៃផលប៉ះពាល់សកលរបស់ពពួកសត្វរាតត្បាតប្រហែល ៣៧.០០០ប្រភេទ ដោយពួកគេរកឃើញថា ការខាតបង់សេដ្ឋកិច្ចបច្ចុប្បន្នមានចំនួន ៤២៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្នុងនោះ ពពួកសត្វរាតត្បាតចម្លែក ដើរតួយ៉ាងសំខាន់ស្មើនឹង ៦០ភាគរយនៃការធ្វើឲ្យផុតពូជរុក្ខជាតិ និងសត្វដែលត្រូវបានរកឃើញ ។
បរិស្ថានវិទូ Helen Roy ដែលជាសហប្រធានវេទិកាគោលនយោបាយ-វិទ្យាសាស្ត្រអន្តររដ្ឋាភិបាលលើសេវាកម្មជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីរបស់ UNរាយការណ៍ថា ពួកយើងដឹងផងដែរថា នេះគឺជាបញ្ហាដែលនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ។
លោក Roy បន្តថា ដូច្នេះហើយពួកយើងអាចចងក្រងឯកសារថា ពពួកសត្វរាតត្បាតចម្លែក គឺជាការគំរាមកំហែងធំមួយចំពោះជីវចម្រុះ ប៉ុន្តែមិនត្រឹមតែជាជីវចម្រុះមួយប៉ុណ្ណោះទេ តែជាអ្វីមួយដែលជីវចម្រុះផ្តល់ជូនពួកយើង និងគុណភាពជីវិតរបស់ពួកយើង។
លោកនិយាយទៀតថា ពួកយើងអាចបញ្ជាក់បានថា ពពួកសត្វរាតត្បាតចម្លែក គឺជាបញ្ហាធំ មានពពួកសត្វរាតត្បាតចម្លែកប្រហែល ៣៧.០០០ប្រភេទ ត្រូវបានចុះឯកសារនៅពេលបច្ចុប្បន្ននេះ ។
សូមបញ្ជាក់ថា ពពួកសត្វរាតត្បាតគឺជារុក្ខជាតិ ឬសត្វ ដែលជាញឹកញាប់ពួកវាបំលាស់ទីដោយសារតែសកម្មភាពរបស់មនុស្ស ធ្វើឲ្យបរិស្ថានរងផលប់ះពាល់ដ៏គ្រោះថ្នាក់៕