ចិន៖ ព្យុះទីហ្វុងហៃកួយ វាយប្រហារ(Haikui)បានវាយប្រហារ ខេត្តហ្វូចៀន(Fujian) ភាគខាងអាគ្នេយ៍ របស់ប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ ដោយមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានទឹកហួរកួចចូលក្នុងទន្លេដែលមានទឹកពេញប្រៀប។យោងតាមទូរទស្សន៍រដ្ឋ CCTV ម្នាក់ក្នុងចំណោមសមាជិកក្រុមអ្នកពន្លត់អគ្គិភ័យបានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈដែលមនុស្ស៨នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ។
អ្នកដំណើរទាំងអស់ រួមទាំងរថយន្តក្រុង និងរថយន្តឈ្នួលតាក់ស៊ី នៅក្នុងស្រុកយ៉ុងថៃ(Yongtai) ជាទីដែលឧបទ្ទវហេតុបានកើតឡើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង បង្កឲ្យមានទឹកជំនន់និងកាត់ផ្ដាច់ផ្លូវជាច្រើនខ្សែ។
ព្យុះនេះ ក៏បានបង្ខំឲ្យលុបចោលជើងហោះហើរជាច្រើន បណ្ដាលឲ្យកកស្ទះចរាចរណ៍សម្រាប់ការធ្វើដំណើរតាមរថភ្លើង និងបណ្ដាលឲ្យបិទសាលារៀន ។ ផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវទឹករាប់សិប ក៏ត្រូវបានផ្អាកផងដែរ រួមទាំងផ្លូវចំនួនតភ្ជាប់ទៅកាន់ប្រជុំកោះក្វេម៉យ (Quemoy)របស់កោះតៃវ៉ាន់ ដែល គេហៅថា កោះ គីនម៉ិន(Kinmen) និងម៉ាត់ស៊ូ(Matsu)។
ព្យុះហៃកួយ គឺជាព្យុះទីហ្វុងទី២ដែលបានវាយប្រហារខេត្តតំបន់ឆ្នេរក្នុងរយៈពេលជាងមួយសប្ដាហ៍ មកនេះ ។ ព្យុះទីហ្វុង សាអូឡា(Saola) កាលពីសប្ដាហ៍មុន បានប៉ះពាល់មនុស្សជិតកន្លះលាននាក់ និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនក្នុងខេត្តហ្វូចៀន៕

