ប៊ុលហ្គារី៖មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍មួយកាលពីថ្ងៃអង្គារ (៥ កញ្ញា)ថា មនុស្ស២នាក់ បានស្លាប់នៅក្នុងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Tsarevo (ត្វារ៉េវ៉ូ) ក្នុងតំបន់សមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី។
រូបភាពបានបង្ហាញរថយន្តបោះជំរំ និងរថយន្តគ្រួសារជាច្រើនគ្រឿង ត្រូវធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីត្រូវបានទឹកហូរនាំទៅដោយទឹកទន្លេជោរជន់យ៉ាងខ្លាំង។ បឹងហ្គាឡូ និងសណ្ឋាគារនៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅត្រូវបានជន់លិច។
ភាពអាសន្នត្រូវបានប្រកាស ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្ស៦០នាក់ ត្រូវបានជម្លៀសចេញ។
យោងតាមវិទ្យាស្ថានជាតិឧតុនិយម និងជលសាស្ត្ររបស់ប្រទេសប៊ុលហ្គារី បានឱ្យដឹងថា ភូមិ Kosti បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីយប់មិញថៃចន្ទ ដែលលើសពីកម្រិត៣១១មីលីម៉ែត្រផងដែរ៕

