បួគីណាហ្វាសូ៖ យោងតាមទាហាន សមាជិកកងកម្លាំងសន្តិសុខរបស់ប្រទេសបួគីណា ហ្វាសូ យ៉ាងហោចណាស់៥៣នាក់ បានស្លាប់អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមយុទ្ធជនឧទ្ទាម នៅក្នុងភាគខាងជើងប្រទេស ។
ទាហាន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហានចំនួន១៧ នាក់ និងក្រុមអ្នកស្ម័គ្រចិត្ត ផ្ដល់ជំនួយយោធា ៣៦នាក់បានស្លាប់ ក្នុងការវាយប្រហារមួយនៅឃុំកូមប្រ៊ី (Koumbri) ក្នុងខេត្តយ៉ាតេនហ្កា (Yatenga) កាលពីថ្ងៃចន្ទ ។
ប្រភពខាងលើបានបន្ថែមថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅក្នុងទីប្រជុំជននេះ ដើម្បីអាចជួយការពារឲ្យប្រជាពលរដ្ឋតាំងទីលំនៅថ្មីដែលរាតត្បាតដោយក្រុមយុទ្ធជននេះជាង២ឆ្នាំមកនេះ។
សេចក្ដីថ្លែងការណ៍នេះបាននិយាយថាទង្វើដ៏កំសាកនេះនឹងមិនអាចគេចផុតពីការផ្ដន្ទាទោសឡើយ។
រាល់កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបញ្ឈប់ប្រភពឬសគល់ភេរវករដែលនៅសេសសល់និងកំពុងរត់គេចខ្លួន ដោយបន្ថែមថា ក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ក៏ត្រូវបានសម្លាប់ និងគ្រឿងយុទ្ធោបករណ៍របស់ពួកគេត្រូវបានបំផ្លាញចោលផងដែរ៕

