ប៊ុលហ្គារី៖ រដ្ឋមន្ត្រីការពារជាតិប៊ុលហ្គារី លោក ទូឌ័រ តាហ្គារីវ (Toodor Tagarev) បាននិយាយថា រដ្ឋាភិបាលមានគោលបំណងចរចាបញ្ចុះតម្លៃនៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងការទិញយានប្រយុទ្ធ Stryker ចំនួន ១៨៣គ្រឿងពីសហរដ្ឋអាមេរិកទាបជាងការប៉ាន់ប្រមាណចំនួន១.៥ពាន់លានដុល្លារដែលចេញផ្សាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ដោយត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Novinite លោកតាហ្គារីវ បាននិយាយថា៖«នៅខាងអាមេរិក ការលក់ ការលក់ដ៏សំខាន់ ត្រូវបានអនុម័តដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេស»។ “ខាងសហរដ្ឋអាមេរិក នៅមិនទាន់ឈានដល់សភាទេ ព្រោះមានតែសភាប៉ុណ្ណោះអាចធ្វើការសម្រេចចិត្តចុងក្រោយ។ ទាំងនេះ គឺជាប៉ារ៉ាម៉ែត្រ ហើយនេះគឺជាចំនួនអតិបរមានៃឧបករណ៍ និងតម្លៃដែលអាចចរចារអតិបរមា នៅក្នុងគម្រោងនេះ»។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកកាលពីថ្ងៃទី១ ខែកញ្ញា បាននិយាយថា ក្រសួងការបរទេសបានអនុម័តលទ្ធភាពការលក់យានប្រយុទ្ធStrykersនិងឧបករណ៍ពាក់ព័ន្ធឲ្យបរទេស។ ប្រសិនសមាជិកសភាមិនរារាំងការលក់ ទីក្រុងសូហ្វីយ៉ា (Sofia)នឹងចូលរួមក្នុងការចរចាបន្ថែមជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងតម្លៃរបស់យានទាំងនោះ ដែលផលិតដោយក្រុមហ៊ុន General Dynamics Land Systems។
នៅក្នុងការអធិប្បាយរបស់ខ្លួនកាលពីថ្ងៃចន្ទ លោកតាហ្គារីវ បាននិយាយថា ប្រទេសប៊ុលហ្គារី នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតកងពលតូចយន្តកម្មធុនធ្ងន់ ហើយ[គម្រោង] ទាក់ទងនឹងការធានាសន្តិសុខនៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិប៊ុលហ្គារី៕


