ស្អែកនេះកិច្ចសម្ភាសការងារ នឹងនាំយកឱកាសជាង២០០កន្លែង បង្ហាញជូនយុវជន

2023/09/06 06:17:36 pm        264

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ សហការជាមួយក្រុមហ៊ុនធំៗចំនួន៤ ​នឹងផ្តល់ឱកាសការងារ ២០៧កន្លែង ​ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី វេទិកាការងារ។

ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ បានឲ្យដឹងថា ​កម្មវិធី "កិច្ចសម្ភាសការងារ"នេះ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូប​សង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាង​ក្រុមហ៊ុនទាំង៤បាន ចាប់ពីព្រឹកម៉ោង៨ ដល់ល្ងាចម៉ោង៥ នៅក្នុងបរិវេណក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កញ្ញា សូរសៀង សុម៉ាលី ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន FWD Insurance បានលើកឡើងក្នុងខ្លឹមសារព័ត៌មានរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារថា នេះជាលើកទី១ ដែលក្រុមហ៊ុនចូលរួម ​ទាំងវេទិកាការងារ ​និងពិព័រណ៍​ការងារថ្នាក់ជាតិ ដែលនឹងរៀបចំ​នាពេលខាងមុខនេះ។

កញ្ញាបានបន្តថា កញ្ញាពិតជាសប្បាយរីករាយក្នុងការសហការជាមួយនឹង ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយសារតែមានបណ្តាញច្រើនក្នុងការផ្សព្វផ្សាយព័រត៌មាន​ស្តីពីការជ្រើសរើស​បុគ្គលិក។ កញ្ញា ជឿជាក់ថា ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកទាន់តម្រូវការរបស់ក្រុមហ៊ុន​ដែលកំពុងតែមានការរីកចម្រើន។

ជាមួយគ្នានេះ កញ្ញា សុម៉ាលី ក្រើនរំលឹកដល់អ្នកស្វែងរកការងារធ្វើទាំងអស់ថា ប្រសិន​បើសិស្សនិស្សិត ឬអ្នកមានបំណងចង់ផ្លាសប្តូរការងារចង់បានឱកាសការងារ ​ជាមួយក្រុមហ៊ុន អាច​អញ្ជើញមកចូលរួមក្នុងកិច្ចសម្ភាសការងារនៅថ្ងៃស្អែកនេះបាន​ ដោយភ្ជាប់មកជាមួយនឹងប្រវត្តិរូប ដើម្បីសម្ភាសន៍ការងារ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៤ នោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ,ក្រុមហ៊ុន Urban Hub (Cambodia) CO.,LTD, ក្រុមហ៊ុន អរប៊ីតគ្លូរី អ៊ិនវេសមេន ខមផេនី ,ក្រុមហ៊ុន FWD LIFE INSURANCE (CAMBODIA) PLC.៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm