ប្រេស៊ីល៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Marina Silva បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងការកំណត់ដ៏សំខាន់មួយសម្រាប់គោលនយោបាយបរិស្ថានរបស់ក្រសួងខណៈការបំផ្លាញកើនឡើងញឹកញាប់នៅពេលនេះនៃឆ្នាំ ថា ការបំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃAmazon ប្រទេសប្រេស៊ីល បានធ្លាក់ចុះ ៦៦,១១ភាគរយ នៅក្នុងខែសីហាដល់កម្រិតទាបបំផុតមួយសម្រាប់ខែនេះ ចាប់តាំងពីឆ្នាំ២០១៨មក។
ទិន្នន័យតាមផ្កាយរណបពីទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល(INPE) បានបង្ហាញថា ព្រៃទឹកភ្លៀងទំហំ៥៦៣គីឡូម៉ែត្រក្រឡា ត្រូវបានសម្អាតនៅក្នុងខែនេះដែលធ្លាក់ចុះ៦៦,១ភាគរយពីអំឡុងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅនេះ។
ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ តួលេខរបស់ទីភ្នាក់ងារ INPE បានបង្ហាញថាការបំផ្លាញព្រៃឈើ បានធ្លាក់ចុះផ្ទួនៗគ្នា ៤៨ភាគរយពីអំឡុងពេលដូចគ្នានៃឆ្នាំ២០២២។
ទិន្ន័យនេះ ផ្តល់ឲ្យប្រធានាធិបតីលោក Luiz Inacio Lula da Silva នូវមូលហេតុជាច្រើនដើម្បីសាទរ ខណៈលោក បានសន្យាបញ្ចប់ការបំផ្លាញព្រៃឈើ នៅក្នុងតំបន់ នៅត្រឹមឆ្នាំ២០៣០ បន្ទាប់ពីការបំផ្លាញបានកើនឡើងក្រោមការគ្រប់គ្រប់របស់អ្នកកាន់តំណែងមុនរបស់លោក លោក Jair Bolsonaro ជាអ្នកដែលបានរិះគន់កិច្ចប្រឹងប្រែងការពារបរិស្ថាន។
ក្រុមអ្នកជំនាញ ព្រួយបារម្ភថាការធ្លាក់ចុះដ៏ច្រើន ជាង៤០ភាគរយ ក្នុងការបំផ្លាញព្រៃឈើ ត្រូវបានគេមើលឃើញនៅក្នុងរយៈពេល៧ខែដំបូងនៃរដ្ឋបាលរបស់លោក Lula ដែលអាចដាក់ហានីភ័យដោយការបំផ្លាញកាន់តែខ្ពស់នៅក្នុងខែសីហា និងខែកញ្ញា នៅពេលដែលអាកាសធាតុប្រែជាកាន់តែស្ងួតហួតហែង៕

